វចនានុក្រមខ្មែរ សម្តេច ជួន ណាត

ឥឡូវនេះ ពិត ជាងាយស្រួលណាស់  សំរាប់ការ   សិក្សាភាសាខ្មែរនាសម័យកុំព្យូទ័រ ព្រោះ បច្ចុប្បន្ននេះ វចនានុក្រមខ្មែរដែល ជាស្នាដៃដ៏អស្ចារ្យរបស់ សម្តេច ជួន ណាត បានក្លាយទៅ វាចនានុក្រុមអេឡិចត្រូនិច (Software Application) សំរាប់ដាក់ក្នុង កុំព្យូទ័រ ទូរស័ព្ទដៃបាន នេះ ជា ភាពងាយស្រួលក្នុងការ យកតាមខ្លួន។ ប៉ុន្តែដើម្បីអាចប្រើប្រាស់ វចនានុក្រម នេះបាន កត្តា ចាំបាច់បំផុតនោះគឺត្រូវមាន Font ខ្មែរ Unicode ។ ដូច្នេះទាមទារឲ្យ ចេះប្រើប្រាស់ខ្មែរ Unicode ។ ដើម្បីឲ្យបច្ចេកវិទ្យាពត៌មានវិទ្យាជាភាសាខ្មែររីកចំរើន គឺចាំបាច់ត្រូវតែប្រើប្រាស់ នឹងគាំទ្រ ខ្មែរ Unicode។ ឥឡូវសូមនិយាយពីវាចនានុក្រមខ្មែរ សម្តេចជួន ណាត វិញ ម្តង។ មិត្តភ័ត្តទាំងអស់គ្នា ពិតជាបានដឹងគ្រប់គ្នាហើយថា ការខិតខំប្រឹងប្រែងរបស់ សម្តេចជួន ណាត ក្នុងការ​ សរសេរ ចងក្រង វចនានុក្រមខ្មែរ លើកដំបូងសំរាប់ការរីកចំរើន អក្សរសាស្រ្តខ្មែរ។ ការសរសេរនេះហើយ ដែលខ្ញុំសូមហៅថា បដិវត្តអក្សរសាស្រ្តខ្មែរលើកទី១ ។  ចំពោះការបង្កើត Font ខ្មែរ Unicode នាសម័យសម្តេច សីហមន៉ី និង សម្តេច តេជោ ហ៊ុន សែន នេះក៏អាចហៅបានថាបដិវត្ត អក្សរសាស្រ្តខ្មែរលើកទី២។  តើធ្វើយ៉ាងម៉េចទើបអាច Download វចនានុក្រមនេះមកបាន ? ដោយ សារតែវចនានុក្រមជា មហាប្រយោជន៍ចំពោះ ការការពារបាននូវ អក្សរសាស្រ្តខ្មែរ ពោល គឺ ការថែរក្សាបាននូរកំណែអក្ខរ សំរាប់ការសរសេរភាសាខ្មែរនោះ វចនានុក្រមខ្មែរអេឡិច ត្រូនិច នេះត្រូវបានដាក់ឲ្យ Download ដោយឥតគិតថ្លៃអ្វីទាំងអស់។

វ​ច​នា​នុ​ក្រ​មខ្មែ​រ​អេ​ឡិ​ច​ត្រូនិ​ក​សកបរិវត្តន៍ទី​២

Electronic Choun Nath Khmer Dictionary 2nd Version

ប៉ុន្តែមុននឹង Download សូមប្រាកដ ថាអ្នកបានប្រើប្រាស់ Font ខ្មែរ Unicode ។ ចំពោះមិត្តដែល មិនទាន់ប្រើប្រាស់ Font ខ្មែរ Unicode ទេសូម ចុចត្រង់នេះដើម្បីធ្វើការ Download Font ខ្មែរ Unicodeដោយឥតគិតថ្លៃ។ បន្ទាប់ពី Font ខ្មែរUnicodeហើយ មិត្តអាច  ចុចត្រង់នេះ ដើម្បីធ្វើការ  Downloadវចនានុក្រមខ្មែរសម្តេច ជួន ណាត ជំនាន់ទី២។ ចំពោះរបៀបនៃការតំឡើង Font ខ្មែរ Unicode និង វចនានុក្រមខ្មែរ នេះ នឹងមាន Post នៅលើកក្រោយទៀត។

ប្រសិនបើមានបញ្ហាអ្វីមួយ ឬក៏ចង់ផ្តល់ជាមតិកែលំអ សូមផ្ញើមតិរបស់លោកអ្នកមក កាន់ ឡាយ សុខុន Email: laysokhon@live.com។ ខ្ញុំបាទនឹងរីករាយនឹងទទួលយកដោយ សេចក្តីអរគុណ។

About Open Minded

I'm Khmer. I was born in Phnom Penh.
This entry was posted in Uncategorized. Bookmark the permalink.

Leave a comment