How to install font khmer to iphone ios5.1.1

របៀបបញ្ចូល font Khmer និង Khmer keyboard ទៅក្នុង iphone ដែលប្រើប្រាស់ iOS 5.1.1 ។ បញ្ចាក់មិត្តអាចដាក់បញ្ចូលបានលុះត្រាតែ iphone នោះត្រូវបាន Jailbreak ព្រោះការបញ្ចូល ភាសាខ្មែរនេះត្រូវប្រើតាមរយៈ Cydia ជាផ្លូវសំរាប់បញ្ចូលទើបបាន។ ដើម្បីងាយស្រួលក្នុងការ បញ្ចូល iphone របស់អ្នកត្រូវតែមានជាចាំបាច់នូវ ifile , Activator , SBSettings, 4khmeriphone Packages. សូមអនុវត្តទៅតាម ជំហាននិមួយៗដូចខាងក្រោម៖

ជំហានទី១ ត្រូវធ្វើការ បញ្ចូលកម្មវីធី Activator តាមរយះ ការបញ្ចូល SBSettings ជាមុនសិន ។ បើកកម្មវិធី Cydia ចុច icon Search ហើយវាយពាក្យ SBSettings > install > រងចាំរួចត្រលប់ ទៅកាន់ Home Cydia។ ត្រលប់ទៅកាន់ iphone Home រួចយកដៃ អូរក្បាលខាងលើរបស់ Screen បន្តិចវានឹងចេញ ផ្ទាំង Activatorដូចខាងក្រោម។

ជំហានទី២ ត្រូវបញ្ចូលកម្មវីធី iFile ដើម្បីបញ្ចូលកម្មវីធីត្រូវបើក Cydia => icon Search វាយពាក្យ iFile => Install រងចាំឲ្យដំណើរការ Install បញ្ចប់ដោយជោគជ័យ ត្រលប់ទៅកាន់ Home Cydia នោះវានឹងលេចចេញIcon នៅលើ Screen iphone របស់អ្នក ដូចខាងក្រោម

ជំហានទី៣ ចូរទៅកាន់ iFile => System => Library =>CoreServices => ជ្រើសរើស System Version.plist រួចចុច Edit With Text Viewer ស្វែងរក <string>5.1.1</string> ធ្វើការកែប្តូរវាទៅ  ជា <string>5.1</string> ចុចរក្សាទុកបិទកម្មវិធី iFile ចូរទៅផ្ទាំង Activator  ចុច Respring មើលរូបខាងក្រោម

ជំហានទី៤ ធ្វើការ Install iOS 5.1 khmer Fonts, iOS 5.1 khmer iphone keyboard ។ បញ្ចាក់ ចាំបាច់ត្រូវតែ Install iOS 5.1 khmer Fonts ជាមុន ។ របៀប បញ្ចូលគឺចូរទៅ Cydia => Manage=> Sources =>Edit=> Add=> វាយបញ្ចូល http://4khmeriphone.com/sp/ រួចចុច Add Source រងចាំឲ្យដំណើរការបញ្ចប់ មើលរូបភាពខាងក្រោម

 បន្ទាប់មកចុច 4khmeriphone រួចធ្វើការ Install iOS 5.1 khmer Fonts, iOS 5.1 khmer iphone keyboard ដូចរូបខាងក្រោមៈ

ជំហានចុងបញ្ចប់ ចូរទៅកាន់ Setting => General => Keyboard => international Keyboards => add New Keyboard…..ជ្រើសរើស ពាក្យថា ក្តារចុចខ្មែរ

ទទួលបាន Font khmer និង Keyboard khmer សំរាប់ប្រើប្រាស់ដោយសេរីនិង ឥតគិតថ្លៃ

ជាចុងក្រោយ4opened សូមឲ្យគ្រប់ៗគ្នាគាំទ្រការប្រើប្រាស់ Khmer unicode ដើម្បីឲ្យភាសាខ្មែរ មាននៅក្នុងឧបករណ៍ទំនើបដូច Smart phone, computer, Tablet ជាដើម។ សូមអរគុណដល់ ក្រុម 4khmeriphone ដែលបានខិតខំបង្កើត Packages ភាសាខ្មែរនេះឡើង។ បញ្ចាក់បើតាមពត៌មាន ពី 4khmeriphone.com ថា ដោយសារក្រុមពួកគាត់រវល់នឹងការងារពេក នោះទើបពួក គាត់មិនទាន់មានពេលវេលាសំរាប់សរសេរ Code បង្កើត ឲ្យFont khmer អាចបញ្ចូល ទៅក្នុង iphone ដែលប្រើ Version iOS 5.1.1។ ដូច្នេះរបៀបធ្វើខាងនេះ គ្រាន់តែជាការសាកល្បង ប៉ុណ្ណោះ ប៉ុន្ទែយើងក៏អាចប្រើប្រាស់បាន ក្នុងការអាន និង សរសរអក្សរខ្មែរ បាន ១០០%។ ហើយ 4opened សន្យារថានៅពេលណាដែល ក្រុម 4khmeriphone គាត់បញ្ចេញ Codeថ្មីដែល គាំទ្រ iOS 5.1.1 ឬក៏ជំនាន់ក្រោយៗទៀត នោះយើងអាច មិនចាំបាច់ប្រើវិធី Install ខាងលើក៏បាន។ មួយវិញទៀត ខ្ញុំចង់ឲ្យ ប្រជាជនខ្មែរទាំងអស់ ជួយ command ក៏ដូចជា ស្នើសុំឲ្យ តាមរយៈ Website ក្រុមហ៊ុន ទូរស័ព្ទល្បីៗ និង Website iOS , Android OS ឬក៏ក្រុមអ្នកផលិត OS ផ្សេងៗទៀត ឲ្យពួកគាត់ ជួយ សរសេរ code ដែលអាចឲ្យមាន ភាសាខ្មែរនៅក្នុង setting ដោយផ្ទាល់។ ប្រសិនបើមាន បញ្ហានៅពេលតំឡើងអាច សួរបានតាមរយះ ០៨៨៨៤៤០០០០ ប៉ុន្តែសូមទោសជាមុនពេល ដែល ជាប់រវល់ការងារ មិនបានលើកទូរស័ព្ទ។

About these ads

About Open Minded

I'm Khmer. I was born in Phnom Penh.
This entry was posted in Uncategorized. Bookmark the permalink.

4 Responses to How to install font khmer to iphone ios5.1.1

  1. i connect already but still can’t add in source

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s