Network Component

១- Network Interface Card (NIC)

NIC ផ្ទុកនូវធាតុផ្សំអេឡិចត្រូនិច (Electronic Component) ទាំងឡាយដែលបង្កើត និងត្រួតពិនិត្យ បណ្តាញ គមនាគមន៍ (Network Communication) ដែលបង្ហាញក្នុងរូបភាពខាងក្រោម ។ នៅលើ ទីផ្សារមានរាប់ពាន់ប្រភេទនៃ NIC ដែលបានផលិតដោយក្រុមហ៊ុនផ្សេងៗគ្នា ក៏ប៉ុន្តែការផលិត NIC ទៅតាម Network Topology ទាំង ៧ ដែលបាន រៀបរាប់ខាងលើរួចមកហើយ ។ Network Adapter គេហៅម្យ៉ាងទៀតថា Network Card ឬ Network Interface Card (NIC) ។ NIC មានតួនាទី ២ យ៉ាងនៅក្នុង Computer Network Connection សំរាប់បកប្រែពី Digital Data ទៅជា Signal Data សំរាប់ពេលដែលផ្ញើ Message ចេញវានឹងបកប្រែពី Signal Data ទៅជា Digital Data សំរាប់ការទទួល Message មកវិញ ។

រូបភាពទី ២.១១ : Network Interface Card (NIC)

  • គេបែងចែក NIC ជា ៣ ប្រភេទ ៖

­   NIC – 8bit សំរាប់ ISA – 8bit Path

­   NIC – 16bit សំរាប់ ISA – 16bit Path

­   NIC – 32bit សំរាប់ EISA, VESA, Channel, PCI and MCA (ជាប្រភេទ Card ដែលមាន Higher Performance Potential និង Memory Transfer also influence performance) ។

នៅលើ NIC គេអាចប្រើ Connector ជាច្រើនប្រភេទផ្សេងៗគ្នា សំរាប់ LAN Standard នីមួយៗ ។

  • ចំពោះ NIC របស់ Ethernet Network មាន Connector ៣ ប្រភេទ ៖

­   RJ-45 សំរាប់ UTP 10BaseT Ethernet

­   BNC សំរាប់ Coaxial Cable សំរាប់ Thin Ethernet

­   AUI (Adapter Unit Interface) សំរាប់ Thick Ethernet

  • ចំពោះ Token Ring NIC មាន Connector ២ ប្រភេទ ៖

­   DB-15 សំរាប់ STP

­   RJ-45 សំរាប់ UTP

២- Hub

 នៅក្នុង Topology Standard ខ្លះមានលក្ខណៈផ្កាយ ឬរង្វង់ ហើយការតខ្សែដែលមានលក្ខណៈជា Star Topology និង Ring Topology ត្រូវភ្ជាប់ទៅនឹង Central Hubs សំរាប់ធ្វើ Communication គ្នាទៅវិញទៅមក ក្នុង Network ដែលមាន Topology ប្រភេទនេះ ។ តាម Topology Standard គេចែក Hub ជា ២ ប្រភេទ គឺ ៖

10-BaseT Hub សំរាប់បណ្តាញប្រភេទ Ethernet 10-BaseT និង Hub សំរាប់បណ្តាញប្រភេទ Token Ring ដែលគេឲ្យឈ្មោះថា Multi-Statin Access Unit (MSAU) ។

រូបភាពទី ២.១២ : Hub

តាមរយៈរូបភាព ២.១២ ខាងលើ គឺជា Wiring Connector ដែលជាទូទៅគេចែកវាជា ៣ ប្រភេទ ដូចខាងក្រោម

  • Passive Hub ៖ នៅក្នុង Hub ប្រភេទនេះពុំមាន Electronic Component អ្វីសំរាប់ Process Data Packet ទេ ហើយវាក៏ពុំតំឡើង Regenerate Signal ដែលមកដល់ដែរ ។ គ្រប់ឧបករណ៍ទាំងអស់ដែលភ្ជាប់មក Hub ទទួលបាន Packet ទាំំងអស់ឆ្លងកាត់ Hub ដោយវាពុំមានមុខងារជា Repeater ដើមី្បពង្រីកចំងាយរវាង Computer និង Hub មានកំរិតអតិបរមាខ្លី (ជាទូទៅ ១០០ម៉ែត្រ) ជាក់ស្តែងការប្រើ Passive Hub ធ្វើឲ្យបាត់បង់ Signal ជាច្រើន គឺវាកាត់បន្ថយនូវចំងាយខ្សែសំរាប់បញ្ជូនពាក់ កណ្តាលនៃចំងាយអតិបរមា របស់ខ្សែដែលបានអនុញ្ញាតិ ។
  • Active Hub ៖ នៅក្នុងនោះមាន Electronic Component ដែលអាចតំឡើងតំលៃ Electrical Signal និង Regenerate Signal ។ Signal Regeneration មានគុណសម្បត្តិពីរ៖
    • Network ដែលប្រើ Active Hub មានកំហុសតិចតួច (Less Sensitive to Error)
    • ចំពោះចំងាយរវាងឧបករណ៍ទៅ Active Hub មានប្រវែងឆ្ងាយជាងការប្ រើប្រាស់ Passive Hub ។

Active Hub មានតំលៃថ្លៃជាង Passive Hub ហើយគេហៅ Active Hub ថា Multi-Port Repeater ព្រោះ Active Hub ខ្លះមានតួនាទីជា Repeater ដែរ ។

  • Intelligent Hub ជា Active Hub ដែលគេមានបន្ថែមមុខងារមួយចំនួនផ្សេងទៀតទៅ ឲ្យវាដូចជា ៖

­     Hub Management ដែលអាចឲ្យ Hub បញ្ជូន Packet ទៅ ​Central Network Console ដោយ ប្រើ Network Management Protocol ។ Hub ប្រភេទនេះ អាចឲ្យ Console ត្រួតពិនិត្យទៅលើ Hub ទាំងមូលបានយ៉ាងល្អប្រសើរ ដូចជាផ្តល់ Connection ណាដែលបង្កើតឲ្យមានការ Error Network ។

­     Switching Hub អាច Route Signal រវាង Port ទៅលើ Hub ខុសពី Active និង Passive Hub ដែល បញ្ជូន Signal ទៅគ្រប់ Ports ។ Switching Hub វាបញ្ជូន Signal ទៅតែ Port ណាមួយដែលភ្ជាប់ទៅនឹង Destination Network តែប៉ុណ្ណោះ ។

៣- Switch

           Switch គឺជាឧបករណ៍មួយដែលមានទំហំតូចល្មមដូចបានបង្ហាញក្នុងរូបភាពខាងក្រោម ហើយវាអាចធ្វើឲ្យ កុំព្យូទ័រច្រើនតភ្ជាប់គ្នាបាននៅក្នុង Low Level Network Protocol បានយ៉ាងងាយស្រួល ហើយជាទូទៅវាធ្វើការងារ ក្នុងស្រទាប់ទីពីររបស់ OSI Model​ គឺ Data Link Layer ។ បច្ចុប្បន្ននេះ Switch បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការ ជំនួសឲ្យ Multi-Port Repeater និងជា Connector នៅក្នុង UTP Environment ហើយជា Intelligent Hub មួយផងដែរ វាអាចរក្សាទុកនូវ Bridging Table និង Track របស់ Hardware Address ណាមួយ ដែលមានទីតាំង នៅក្នុង Network Segment ។ Port របស់ Switch មានដូចជា 8-Ports, 16-Ports, 24-Ports, 32-Ports,  64-Ports, …។ល។

រូបភាពទី ២.១៣ : Switch

៤- Router

           Router គឺជាឧបករណ៍មួយសំរាប់ភ្ជាប់ Physical និង Logical Network ពីរដែលនៅដាច់ពីគ្នា ។ គេប្រើ Router ដើមី្បបង្កើត Logical Network ច្រើនពីការបង្កើត Physical Network រួមគ្នា ដែលមានដូចក្នុងរូបភាពខាង ក្រោម ។ កាត់បន្ថយ Collision ដែលកើតមានឡើង នៅពេល Broadcast ជួយសំរួលក្នុងការបង្កើនល្បឿន Network ។ Router ត្រូវបានគេបង្កើត ឡើងសំរាប់ធ្វើការងារនៅក្នុងស្រទាប់ ៣ គឺ Physical Layer, Data Link Layer, និង Network Layer របស់ OSI Model ។

រូបភាព ២.១៤ : Router

Advertisements

About Open Minded

I'm Khmer. I was born in Phnom Penh.
This entry was posted in Uncategorized. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s