មិនអស់ចិត្តសោះពេលបានប៉ូលីសផាកពិន័យអស់ 5000៛

នៅព្រឹកថ្ងៃអាទិត្យទី 12 ខែកុម្ភះ ឆ្នាំ2012 ខ្ញុំនិងមិត្តខ្ញូំ (សម្បត្តិ) កំពុងជិះម៉ូតូជាមួយគ្នាទៅ សាលារៀនតាមផ្លូវផ្សារដេប៉ូលម្តុំមុខអាគារGolden Tower កំពុងតែនិយាយគ្នាពីនេះ ពីនោះ ។ ស្រាប់តែលេចចេញប៉ូលីសចរាចរណ៍មកចាប់ម៉ូតូពួកខ្ញុំឲ្យឈប់ គេយកលេសថាត្រួតពិនិត្យ។ ពេលពួកម៉ាកខ្ញុំបានសួរទៅប៉ូលីសថា ពួកខ្ញុំជិះខុសអី បានជាមកចាប់ម៉ូតូពួកខ្ញុំអញ្ចឹង។ ប៉ូលីសដែលចាប់ម៉ូតូគាត់និយាយថា ទៅនិយាយជាមួយប៉ូលីសដែលនៅលើចិញ្ចឹមផ្លូវនោះទៅ ដឹងហើយ ហើយពួកខ្ញុំដើរទៅតាមដៃគាត់ចង្អុល។ ពេលចូរទៅដល់ជិតប៉ូលីសនោះពួកម៉ាកខ្ញុំក៏ សួរដូចពីមុនទៀតថាចាប់ម៉ូតូពួកខ្ញុំ អញ្ចឹងខ្ញុំជិះម៉ូតូខុសអី។ ប៉ូលីសនោះគាត់មិនបានឆ្លើយនិង សំនួរពួកម៉ាកខ្ញុំទេ បែរជាគាត់ឲ្យពួកខ្ញុំបង្ហាញ កាតគ្រីម៉ូតូ បើអត់មានបង់ប្រាក់ 5000៛មក។ មាន អ្នកធ្វើដំណើរតាមម៉ូតូផ្សេងៗទៀតស្ទើរតែទាំងអស់ ដែលប៉ូលីសបានចាប់ម៉ូតូគឺពួកយើងអត់មាន កាតគ្រីម៉ូតូតាមខ្លួនទេ ហើយបើអ្នកខ្លះមានគឺគាត់មានកាតគ្រីថតចំលង ព្រោះគាត់ខ្លាចបាត់ ក៏លោកមហាប៉ូលីសយើងមិនឲ្យរួចខ្លួនដែលត្រូវតែបង់ពិន័យ ហើយប៉ូលីសគាត់និយាយទៅកាន់ តាមដំណើរដែលមានកាតគ្រីថតចំលងថា នេះគាត់យោគយល់ច្រើនហើយ បើគាត់ចាត់ថា ប្រើរបស់ក្លែងបន្លំវិញរិតតែមានទោសកាន់តែធ្ងន់។ ត្រលប់មកនិយាយរឿងពួកខ្ញុំដោយសារតែ ជិតដល់ម៉ោងចូររៀនផងមិនសួវជាចង់ប្រកែកជាមួយបងៗបងៗប៉ូលីសយូរ ក៏សួរគាត់ឲ្យបង្ហាញ ច្បាប់មកថា ត្រង់កន្លែងណាដែលគេសរសេរថាអត់មានកាតគ្រីត្រូវតែផាកពិន័យ លោកប៉ូលីស គាត់យកសៀវភៅច្បាប់ចររាចរណ៍មកឲ្យពួកខ្ញុំមើល ក្នុងច្បាប់ពិតជាសរសេរមិនបានច្បាស់លាស់ សោះគឺមានន័យថាពិបាកយល់ បន្ទាប់ពីអានចប់ពួកម៉ាកអត់និយាយអីទេ ខ្ញុំក៏និយាយតថា ពួកខ្ញុំជិះអត់ខុស ម៉ូតូមានគ្រប់ទៅតាមអ្វីដែលច្បាប់កំណត់ឲ្យមាន ហើយបើសុខៗមក ចាប់ម៉ូតូ អញ្ចឹងខាតពេលវេលា រកស៊ី រៀនសូត្រអស់ហើយបង (អ្នកដំណើរផ្សេងទៀតក៏គាំទ្រគំនិតនេះ)។ ហើយខ្ញុំក៏និយាយបន្តទៀតថាកាលមុនពេលចាប់អ្នកជិះម៉ូតូអត់ពាក់មួកក៍គេមានប្រកាសជាច្រើនដូចជាតាម វិទ្យុ ទូរទស្សន៍ ស្លាកធំៗតាមដងផ្លូវជាច្រើនដើម្បីឲ្យប្រជាជនដឹង និងគោរពច្បាប់ទាំង អស់គ្នាដែរ មួយវិញទៀតការឲ្យដាក់កញ្ចាក់មើលក្រោយក៏បានចុះផ្សព្វផ្សាយជាច្រើនដែរនេះ ទើបវាត្រឹមត្រូវ ហើយពួកខ្ញុំក៏គោរពទៅតាមច្បាប់ដាក់សព្វគ្រប់អស់ដែរដើម្បីជាផុតពីការ ខុសច្បាប់។ ផ្ទយទៅវិញខ្ញុំគិតថាឲ្យលោកប៉ូលីសគាត់ចាប់ម៉ូតូហើយដឹងតែពីអស់លុយហើយ ព្រោះគាត់មានច្បាប់ច្រើនណាស់ដើម្បីជំរិតទារប្រាក់ពីប្រជាជន ដែលក្នុងមួយថ្ងៃរកប្រាក់ស្ទើរតែ មិនគ្រប់៤០០០៛ផង។ បើយើងមើលច្បាប់ចររាចរណ៍ថ្មីវិញឲ្យតែប៉ូលីសផាកពិន័យគឺច្រើនជា 3000៛ទៅហើយ សរុបមកខ្ញុំគិតថាច្បាប់ថ្មីនេះពិតជាអាចឲ្យប៉ូលីសប្រមូលប្រាក់ផាកពិន័យបាន យ៉ាងច្រើនក្នុងមួយថ្ងៃៗ និយាយអញ្ចឹងមិនមែនខ្ញុំថាច្បាប់យើងអាក្រក់ទេ ព្រោះយើងដឹងហើយថា ច្បាប់ជាឧបករណ៍រៀបចំសង្គមឲ្យបានល្អ ហើយប៉ុន្តែមុននឹងផាកពិន័យក៏ត្រូវផ្សព្វផ្សាយឲ្យ ប្រជាជនដឹងផងព្រោះលុយពិបាករកណាស់។

ម្យ៉ាងវិញទៀតខ្ញុំចង់ប្រាប់ថាដើម្បីចូររួមបំបាត់អំពើពុករលួយត្រូវតែទាររកបង្កាន់ដៃផាកពិន័យពី លោកប៉ូលីសផងព្រោះវាសំខាន់ណាស់។ ខ្ញុំក៏បានសុំបង្កាន់ដៃដែរដូចខាងក្រោមនេះបាទ

Advertisements

About Open Minded

I'm Khmer. I was born in Phnom Penh.
This entry was posted in Uncategorized. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s