អ្វីក៏វាមិនដូចគ្នាដែរ! មានជីវិតត្រូវតែមានទុក្ខច្រើនជាការសប្បាយ!

សារពត៌មានជាអាហារប្រចាំថ្ងៃរបស់ខ្ញុំ ខ្ញុំត្រូវតែញ៉ាំវាជារៀងរាល់ថ្ងៃដើម្បី ឲ្យខ្ញុំមានការគិត នឹងចេះរៀបចំដំណើរជីវិតមួយដែលប្រសើរ ឡើងជាងមុន ព្រោះថ្ងៃណាខ្ញុំក៏ទទួលបាន ដូចគេ ហើយគេក៏ទទួលបានដូចខ្ញុំដែរ មិនថាអ្នកនោះជាអ្វីឡើយ និយាយឲ្យស្រួលស្តាប់ទៅ មិនថា មាន រឺក៏ក្រទេ ត្រូវតែស្លាប់នៅថ្ងៃណាមួយមិនខាន គ្រាន់សភាពនៃការស្លាប់ខុសគ្នាៗ តែប៉ុណ្ណោះ។ កាន់តែសរសេរកាន់តែចង់ចាកប្រធានបទ។ អ្វីដែរខ្ញុំចង់ប្រាប់មិត្តនោះគឺខ្ញុំបានអានពត៌មានមួយ ទាក់ទងនឹងជីវិតកុមារនៅប្រទេសក្រិច ពត៌មាននេះបានធ្វើឲ្យខ្ញុំនិយាយអ្វីមិនចេញ។ ដើម្បីទុកពត៌មានអានជារៀងរាល់ថ្ងៃខ្ញុំសូមយកវាមក Post ក្នុង Blog របស់ខ្ញុំទាំងស្រុងដោយខាង ក្រោមៈ ជាដំបូងសូមមើលរូបហើយពិចារណាទាំងអស់គ្នា៖

បន្ទាប់មកទៀតខាងក្រោមនេះជាអត្ថបទដែរដកស្រង់ចេញពី Website កាសែតកោះសន្តិភាព

http://kohsantepheapdaily.com.kh/article/33229.html

ដេលី​ម៉េល​ របស់​អង់​គ្លេស​​ផ្សាយ​ថា ​កុមារ​ក្នុង​ប្រទេស​ក្រិច​ ត្រូវ​ក្រុម​គ្រួសា​រ​ដែល​​​កំពុង​ជួប​វិ​បត្តិ​សេដ្ឋ​កិច្ច​ យក​ទៅ​ប្លុង​ចោល​កាន់​តែ​ច្រើន​​ឡើង​ ព្រោះ​​ឪ​ពុក​ម្តាយ​​ ឬ​អា​ណា​ព្យា​បាល​​មិន​អាច​ថែ​រក្សា​ពួក​គេ​បន្ត​ទៀត​បាន​។ ​របាយ​ការណ៍​នោះ​ឱ្យ​ដឹង​តាម​​ក្រុម​ឱសថ​ការី​​ថា ​ប្រទេស​កក្រិច​​ជួប​ប្រទះ​​​វិ​បត្តិ​សេដ្ឋ​កិច្ច​​​ធ្វើ​ឱ្យ​ប៉ះ ពាល់​ដ៏​ធំធេង​នៅក្នុង​សង្គម​​​ ដូច្នេះ​ហើយ​​ក្មេង​ដែល​ត្រូវ​ក្រុម​គ្រួសារ​​បោះ​បង់​ចោល​​​​ ​កំ​ពុង​ក្លាយ​ជា​រឿង​គួរ​ឱ្យ​តក់​ស្លុត​របស់​ក្រុម​មនុស្ស​ដែល​​មាន​វិ​បត្តិ​​បំណុល​នៅតំបន់​អឺរុប។

មជ្ឈ​មណ្ឌល​​យុវជន​របស់​​ហូ​ឡង់​​​ឱ្យ​ដឹង​ថា ​ក្នុង​អំ​ឡុង​​ពេល​ប៉ុន្មាន​​​ខែ​​កន្លង​​មក​​​ មាន​មនុស្ស​យក​កុមារ​​ទៅ​ប្លុង​ចោល​​​នៅ​ខាង​​មុខ​ទ្វារ​​ចូល​មជ្ឈ​​មណ្ឌល​​ដល់​ទៅ​​៤​នាក់​ ក្នុង​នោះ​​មាន​ទារ​ក​​​ទើប​កើត​ដំបូង​ម្នាក់​​​ផង​ដែរ​។ ​​​មជ្ឈ​មណ្ឌល​​​​បានឱ្យ​ដឹង​ថា ​​ស្ត្រី​មា្នក់​យ​ក​កូន​ស្រី​អា​យុ​​២​ឆ្នាំ​​ទៅមជ្ឈ​មណ្ឌល​​​​រួច​គេច​ខ្លួន​ ខណៈ​ពេល​ក្មេង​ស្រី​​​អាយុ​៤​ឆ្នាំ​​​មា្ន​ក់​ទៀត​ត្រូវ​គ្រូ​​បង្រៀន​​​​ប្រទះ​ឃើញ​ម្នាក់​​ ដោយ​រួម​មាន​សំបុត្រ​មួយ​ច្បាប់​​មាន​អត្ថ​ន័យ​ថា «​ខ្ញុំ​​ប្រហែល​មិ​​ន​បាន​មក​ទទួល​ក្មេង​ស្រី​​អេណា ​ក្នុង​ថ្ងៃ​នេះ​ទេ ​ព្រោះ​ខ្ញុំ​មិន​អាច​ថែ​ទាំ​នាង​បាន​​ សូម​មេតា្ត​ជួយ​ថែ​ទាំ​គេ​ជំ​នួស​ខ្ញុំ​ផង​»។​

ចំ​ណែក​ស្ត្រី​ឈ្មោះម៉ា​រី​យ៉ា​ ​ដែល​យក​កូន​ស្រី​ម្នាក់​អាយុ​៨ឆ្នាំ​ម្នាក់​ ទៅ​​ផ្ញើ​មជ្ឈ​មណ្ឌ​លថែ​ទាំ​ ​ក្រោយ​​​​​ពី​​គ្មាន​ការ​ងារ​ធ្វើ​​​ បាន​​ឱ្យ​ដឹង​ថា ​គាត់​​ព្យា​យាម​​រក​ការ​ងារ​ថ្មី​រយៈ​​ពេល​ជាង​១ឆ្នាំ​​​ និង​ជា​រៀង​រាល់​លើក​​ដែល​ចេញ​ទៅ​រក​ការ​ងារ​បាន​​ទុក​​កូន​ស្រី​នៅ​ផ្ទះ​​តែ​ម្នាក់​ឯង​ ​ក្នុង​អំឡុង​ពេល​នោះ​ គាត់​ចិញ្ចឹម​ជី​វិត​​ដោយ​សារអាហារ​​ពី​វិ​ហារ​ក្នុង​តំបន់​។ ស្ត្រីនោះ​រៀប​រាប់ថា ​«នៅរៀង​រាល់​យប់​​​ខ្ញុំ​ស្រែក​​យំ​តែ​ម្នាក់​​ឯង​ វាជា​ហេតុការណ៍​​​ធ្វើ​ឱ្យ​ខ្ញុំ​ជួប​នឹងការ​​លំ​បាក​វេទ​នា​ និង​​គ្មាន​ផ្លូវ​ជ្រើស​រើស​។ បច្ចុប្បន្ន​ខ្ញុំទើប​ទទួល​កា​រ​ងារ​ថ្មី​​​ នៅ​​ហាង​អា​ហារ​មួយ​​​ ប៉ុន្តែ​ទទួល​ប្រាក់​ឈ្នួល​​ត្រឹម​តែ​១៦​ផោន​ក្នុង​មួយ​ថ្ងៃ​ ដោយ​មិន​គ្រប់​គ្រាន់​​ក្នុង​ការ​យក​កូន​ស្រី​​ទៅ​ចិញ្ចឹម​បី​បាច់​​ដោយ​ខ្លួន​ឯង​​ទេ»។

​ភស្តុ​តាង​មួ​យ​ទៀត​​បញ្ជាក់​​ថា ជន​ជាតិ​ក្រិច​​កំពុង​ឈឺ​ចាប់​ពី​ការរឹត​បណ្តឹង​​ គឺ​បញ្ហា​កង្វះ​ខាត​​ថ្នាំ​​អា​ស្ពី​រីន​ និង​ឱសថ​ផ្សេង​ៗ​ទៀត​ ។ ​ក្រុម​ហ៊ុន​​​​ឱសថ​ជ្រើស​យក​​​ការ​​ស្តុក​ឱសថ​ទុក​​​ និង​សម្រាប់​​នាំ​ចេញ​ទៅបរទេស ដែល​ទទួល​បាន​ថ្លៃ​​ខ្ពស់​ ដូច្នេះ​​ធ្វើ​ឱ្យ​រាជ​រដ្ឋា​ភិ​បាល​​ក្រិច​ត្រូវ​ជួប​នឹង​បញ្ហា​ខ្វះឱសថ​​អា​ស្ពី​រីន​​ ៕

Advertisements

About Open Minded

I'm Khmer. I was born in Phnom Penh.
This entry was posted in Uncategorized. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s