អ្វីៗពិតជាមិនទៀងទាត់មែន!

This slideshow requires JavaScript.

គិត គិតទៅអ្វីនៅលើលោកនេះ ពិតជាមិនមានការទៀងទាត់មែន ។ ហើយរឿងកើតចាស់ ឈឺស្លាប់ត្រូវតែជួបគេចមិនផុតមែន។ អញ្ចឹងមានអីក្រៅពីមានជីវិតគួរតែខំធ្វើអ្វីដែល ជា អំពើល្អ សំរាប់ ខ្លួនឯង គ្រួសារ មិត្តភ័ត្ត ជាពិសេស គឺសង្គមជាតិ។ ព្រះពុទ្ធក៏ទ្រងបានសំដែងថា ខ្លួនឯងមិន  មែនជារបស់ខ្លួនឯង ទីបំផុតគេមកយកទៅវិញម្តងមួយៗ រហូតដល់អស់(ស្លាប់)។ ហើយមានតែការ កើត ចាស់ ឈឺ ស្លាប់ ទេដែរមានការទៀងទាត់។ ឥឡូវទាំង ធ្មេញ នឹងភ្នែករបស់ ខ្ញុំជិតគេយកទៅវិញដែរហើយ ។ និយាយរឿងហួសចិត្តមួយប្រាប់ទៅថ្ងៃមួយ ពេលកំពុងធ្វើដំណើរ តាមផ្លូវត្រលប់ទៅផ្ទះ ហើយក៏ឆ្លងកាត់ ពេទ្យធ្មេញមួយ ជិតផ្សារក្បែរផ្ទះខ្ញុំ ដែរ ពេលឃើញពេទ្យធ្មេញនោះគេសរសេរដាក់ថា បញ្ចុះតំលៃពិសេស ចំពោះការព្យាបាល ធ្មេញ ធ្វើឲ្យខ្ញុំនឹងឃើញដល់ មិត្តភ័ក្តខ្ញុំ ម្តាយខ្ញុំ នឹងមិត្តស្រីរបស់ខ្ញុំដែរ ពួកគាត់ធ្លាប់ឈឺធ្មេញយ៉ាងខ្លាំង ធ្វើឲ្យខ្ញុំនឹកភ័យក្នុងចិត្តថា ថ្ងៃណាមួយខ្ញុំនឹងធ្លាក់ខ្ឡួនឈឺដូចពួកគាត់ដែរក៏មិនដឹង ពេលនោះខ្ញុំក៏ សំរេចចិត្តចូលព្យាបាល ពេលចូរទៅដល់ពេទ្យគេសួរថា ឈឺធ្មេញ? ខ្ញុំក៏ឆ្លើយថា អត់ទេប៉ុន្តែចង់ ឲ្យ លោកគ្រូពេទ្យជួយប៉ះធ្មេញទាំងអស់ដែលប្រហោង បន្ទាប់មកទៀតពេទ្យគាត់ក៏ឲ្យខ្ញុំចូរទៅបន្ទប់ ព្យាបាល ខ្ញុំក៏ដេក ចំហរមាត់ឲ្យពេទ្យព្យាបាលឲ្យអត់រយៈពេលជិតបីម៉ោង ។ ក្រោយពីធ្វើធ្មេញ ពេទ្យដាស់ខ្ញុំឡើង ហើយប្រាប់ខ្ញុំថា ប៉ះហើយអស់ហើយ ខ្ញុំក៏បាននិយាយអរគុណ ហើយដើរ មក កន្លែងបង់លុយ អ្នកគិតលុយប្រាប់ខ្ញុំថា អស់ថ្លៃ250$។ បើគិតជាលុយខ្មែរវិញប្រហែលជា មួយលានរៀល ពេលធ្វើឲ្យនិយាយអ្វីមិនរួចសោះព្រោះពីមុនមកខ្ញុំមិនដែរឈឺធ្មេញម្តងណាឡើយ  ហើយក៏មិនដែរចំណាយលុយ អស់មួយកាត់ មួយសេនក្នុង ព្យាបាលធេញនេះដែរ ក្រៅពីទិញ ថ្នាំដុសធ្មេញ និង ច្រាស់តែប៉ុណ្ណោះ ពិតជាស្តាយលុយមែន នេះបានចំជាគេហៅថា ដំបៅមិនឈឺ យកឈើរុក នេះបើពេទ្យគាត់ប្រាប់ខ្ញុំថា ធ្វើអស់50$ ក៏មិនសំរេចចិត្តធ្វើដែរ និយាយទៅខ្ញុំ ក៏មិនបាន សួរពេទ្យថាបើខ្ញុំធ្វើអស់ប៉ុន្មានដែរ? នេះជាបទពិសោធន៍ថ្មីមួយដែរកើតចំពោះខ្ញុំថ្ងៃ ក្រោយមុនទិញអ្វីមួយ ឬក៏ធ្វើអ្វីមួយត្រូវសួរបានច្បាស់លាស់សិនទើបបាន។ ធ្លាប់តែឌឺឲ្យគេ ថា មិនដឹងជាធ្មេញអីចេះតែឈឺមិនចេះចប់ ដល់ធ្មេញខ្លួនឯងអត់ឈឺក៏ចេះចាយលុយអស់ 250$។ ប៉ុន្តែទោះជាថ្លៃយ៉ាងណាក៏សូមអរគុណគ្រូពេទ្យ ដែរខំព្យាបាលឲ្យ ហើយក៏សង្ឃឹមថា មិនមាន បទពិសោធន៍ឈឺធ្មេញចុះ។ មានរឿងមួយទៀតដែរពីមុនខ្ញុំធ្លាប់ហៅគេថា តាវ៉ែន យាយវ៉ែន ទៅឲ្យ មិត្តខ្ញុំណាដែលភ្នែកគាត់មីញ៉ូប ហើយគាត់ប្រើវ៉ែនតា បើមិនអញ្ចឹងទេក៏ថា ឲ្យគេថា ភ្នែកអី ក៏អន់អីយ៉ាងនេះទៅឌឺដាក់គេដែរព្រោះមាត់ចូរចិត្តលេងសើចបន្តិចហើយ ប៉ុន្តែចិត្តខ្ញុំស្រឡាញ់ មិត្តភ័ក្តណាស់។ ក្រោយពីរៀន16ឆ្នាំ និង ចូរធ្វើការបាន2ឆ្នាំទៀតមក ភ្នែករបស់ខ្ញុំចេះតែឈឺ ហើយ មានហូរឈាម ថ្ងៃនោះវាពិតជាធ្វើឲ្យ ភ័យខ្លាចខ្លាំងបំផុត ព្រោះខ្ញុំមិនបាត់បង់ភ្នែកទេ ព្រោះ បើអត់វាខ្ញុំមិនអាចមើល ពិភពលោកដល់ស្រស់ស្អាតនេះបានបន្តទៀតទេ ។ ខ្ញុំដេកមិនលក់ពេញ មួយយប់ រហូតដល់ស្អែក នឹងទៅជួបពេទ្យភ្នែក ។ ស្អែកឡើងក៏បានមកដល់ខ្ញុំក៏បានទៅ មន្ទីរពេទ្យ ភ្នែកមួយនៅទល់មុខ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយក៏ចូរទៅឲ្យពេទ្យពិនិត្យ មើលទើបដឹងថាភ្នែកខាងឆ្វេងនៅល្អណាស់ អាចបន្តមើលស្រីស្ងាតៗបាន ទៀត ប៉ុន្តែខាងស្តាំវិញ អន់យកតែមែនទែនព្រោះវាធ្លាក់ទៅជាប្រភេទភ្នែកមីញ៉ូប។ ហើយពេទ្យតំរូវឲ្យកាត់វ៉ែនតាពាក់ ហើយត្រូវតែពាក់ជាប្រចាំទៀតផង ពិតជាកំសត់ខ្លាំងណាស់ ទីបំផុតក៏ត្រូវពាក់ វ៉ែនតា ហើយក៏ បានចូលជាសមាជិក តាវ៉ែន និងយាយវ៉ែន។ ថ្ងៃក្រោយទៀតមិនដឹងថាជួបរឿងអ្វីខ្លះទៀតទេ? 

Advertisements

About Open Minded

I'm Khmer. I was born in Phnom Penh.
This entry was posted in Uncategorized. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s