សាមកុក The Three Kingdoms

នេះប្រហែលជាមិត្តភ័ត្ត អ្នកអានមានចម្ងល់ខ្លះៗ ថាហេតុអ្វី 4open post ពីរឿងសាមកុក អញ្ចឹង ព្រោះវាអត់មានអីទាក់ទងនឹង    ពត៌មានវិទ្យាផងនឹង។ ប៉ុន្តែ 4open    ធ្លាប់បានបញ្ចាក់ពីគោលដៅ ចំបងនៃ   ការបង្កើត Blog WordPress នេះឡើងម្តងរួចមកហើយគឺ ដើម្បីផ្សព្វផ្សាយចែករំលែក ចំណេះដឹងល្អៗដ៏មិត្តភ័ត្តអ្នកអាន Blog របស់ 4open (Open Minded)។ ត្រលប់មកនិយាយ ពីរឿង សាមកុក នេះបន្តទៀតវិញ ចំពោះខ្ញុំអ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ចង់មើលរឿងនេះ ជាង គេ នោះគឺថ្ងៃមួយខ្ញុំបានស្តាប់ សាររបស់សម្តេចតេជោ ដែលនិយាយពី កលល្បិចដល់អស្ចារ្យក្នុង រឿងនេះ ​ជា​រឿង​រ៉ាវ​មួយ​ផ្នែក​កាល​ពី ​ក្នុង​រវាង​ខាង​ចុង ​សតវត្សរ៍​ទី​ពីរ​និង ​ខាង​ដើម​សតវត្សរ៍​ទី​បី​នៃ​គ្រិស្ត​សករាជ ។ ហើយសម្តេច  បានសរសើរមិនដាច់ ពីមាត់ ពី  សាច់រឿង ហើយសម្តេចបាន និយាយទៀតថា សម្តេចបានមើលរឿងនេះចប់ជាច្រើនដង ព្រមទាំងអាចចាំព្រឹត្តិការណ៍សំខាន់ៗ ទៀតផង នេះហើយដែលជំរុញចិត្តខ្ញុំបាន ស្វែងរកអាន និងមើលរឿងសាមកុកនេះជាខ្លាំង។ ហើយថ្ងៃមួយខ្ញុំក៏សំរេចចិត្តទិញ រឿងសាមកុកជា សៀវភៅដែលមានទាំងអស់ដប់ ក្បាល ស្មើរ នឹង 75000៛ នៅផ្សារអូឬស្សី ។ និយាយពីសៀវភៅនេះវិញគឺត្រូវបានរៀបរៀងជាភាសាខ្មែរ ដោយ អ្នក​ឧកញ៉ា​វិបុលរាជសេនា “​ នូ កន” ហើយខ្ញុំបានអានសៀវភៅចប់បានមួយ ដង ដោយ ប្រើរយៈពេល ពីសប្តារហ៍ទើបអានចប់ ព្រោះពេលនឹងជាប់រវល់សរសេរសារណាផង។ អាន ចប់ទើបដឹងថាវាពិតជាអស្ចារ្យមែន ល្បិចច្រើនគួរសម ប៉ុន្តែខ្ញូំគិតថា កុ្នងសង្គមបច្ចុប្យន្ននេះ មនុស្ស មានល្បិចច្រើនជាងនឹង ហើយកាន់តែអាក្រក់ជាងក្នុងរឿងសាមកុក ទៅទៀត ព្រោះ សម័យឥឡូវមនុស្សកាន់តែអាត្មារនិយម ទៅៗ។   សំរាប់ការសង្ខេបរឿង និង តួអង្គសំខាន់ៗ 4open នឹង ធ្វើការ Post ជូននៅពេលក្រោយ។ អ្វីពិសេស​ជាងនេះទៅទៀតនោះ 4open បាន រុករកស្រាវជ្រាវឃើញ Video ភាគ របស់សាមកុក (The Three Kingdoms) ក្នុង Website ​http://www.thekhmermovie.com សូមចុចតាមរយៈ link នេះដើម្បីចូរមើល ទាំងអស់គ្នា​ ដើម្បី ទុកជាបទពិសោធន៍ នឹងរៀនយល់ពីកលល្បិច របស់មនុស្សសម័យសាមកុក យកមកជាទុនទុក វិភាគពីកលល្បិចមនុស្សសម័យបច្ចុប្បន្ន http://www.thekhmermovie.com/chinese-series-movies/item/222-nor-kor-tang-3 

Advertisements

About Open Minded

I'm Khmer. I was born in Phnom Penh.
This entry was posted in Uncategorized. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s