ការចូររួមគាំទ្រការប្រើប្រាស់ Khmer Unicode សំរាប់ការអភិវឌ្ឍន៍ភាសាខ្មែរក្នុងបច្ចេកវិទ្យា!

​​4openបានប្តូរមកប្រើខ្មែរយូនីកូដតាំងពី ខ្មែរយូនីកូដចេញលើកដំបូងម្ល៉េះ ហើយក៏បានចូររួមផ្សព្វ ផ្សាយឲ្យមាន ការប្រើប្រាស់ ខ្មែរយូនីកូដដល់មិត្តភ័ត្តរបស់   4Open ទៀតផង។មិត្តភ័ត្ត នៅដេប៉ាតឺម៉ង់ ភាសាជប៉ុន នៃវិទ្យាស្ថានភាសាបរទេសតាមរយៈស្នើរទៅអ្នកគ្រូប្រធាន ដេប៉ាតឺម៉ង់ ដាក់កិច្ចការឲ្យនិស្សិតបកប្រែពីភាសាជប៉ុន មកភាសាខ្មែរ ហើយអត្ថបទជាភាសាខ្មែរ ចាំបាច់ត្រូវតែ សរសេរដោយកុំព្យូទ័រហើយ ប្រើខ្មែរយូនីកូដ។ មួយវិញទៀតនៅពេលដែល 4open ធ្វើការងារស្ម័គ្រចិត្តនៅបន្ទប់កុំព្យូទ័រ 4open បាន Setup Khmer Unicode គ្រប់កុំព្យូទ័រទាំងអស់ របស់Lab។ ហើយធ្វើការចែករំលែក Soft Khmer Unicode ដោយបើកចំហរសេរី។ ហើយក្នុងនាម ជាប្រធានក្រុមនិស្សិត IT ពេលយប់, 4open បានស្នើទៅនិស្សិត IT រួមជំនាន់ជាមួយប្រើប្រាស់ Khmer Unicode សំរាប់សរសេរ សារណាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ពត៌មានវិទ្យា។ ដោយពេលនោះក្នុងនាម 4open ជាអ្នកចែក Format សារណាដល់និស្សិតផ្នែក IT 4open បាន សំរេចចិត្តមិន ផ្តល់ Format ដែលប្រើ Limon សំរាប់សរសេរឡើយ។ អ្វីដែល4open សប្បាយចិត្ត នោះគឺ មិត្តភ័ត្តទាំងអស់គាំទ្រការប្រើ Khmer Unicode ទាំងអស់គ្នា។

នៅឆ្នាំ2009 រាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាសឲ្យ ប្រើប្រាស់តែ Khmer Unicode ប៉ុណ្ណោះ គ្រប់លិខិតផ្លូវការ។ ជាពិសេសសម្តេចតេជោហ៊ុន សែន បានប្រកាសប្រាប់មន្ត្រីក្រោមឱវាទថា គ្រប់ឯកសារដែលដាក់ ជូនសម្តេចពិនិត្យ ដាច់ខាតត្រូវតែជា Khmer Unicode។ នេះពិតជាបាន បង្ហាញឲ្យឃើញពីការ យកចិត្តទុកដាក់ខ្ពស់របស់សម្តេចចំពោះ ការីកចំរើនភាសាខ្មែរ ក្នុង បច្ចេកវិទ្យាពត៌មានវិទ្យា ICT ។ ជាចុងក្រោយ 4open សូមឲ្យ ប្រជាជនខ្មែរ ជាពិសេស និស្សិត ត្រូវតែចូររួមគាំទ្រKhmer Unicode ទាំងអស់គ្នាដោយ ឈប់ប្រើLimon។ ប៉ុន្តែមកដល់ថ្ងៃនេះ ហើយក៏នៅមាន និស្សិតខ្មែរយើងមួយ ចំនួនតូចនៅមិនទាន់ចេះប្រើ Khmer Unicode ទៀត។  ពិតជា គួរឲ្យសោកស្តាយណាស់បាទ! សំរាប់ការ Download Khmer Unicode អាចចុចត្រង់ពាក្យ ខ្មែរគាំទ្រខ្មែរយូនីកូដដោយបើកចំហរ សំរាប់ Version2.0.0 ។ ឥឡូវ ខ្មែរយូនីកូដក៏បានចេញ ដល់ ជំនាន់ទី​២.០.១ សូមចុចត្រង់ពាក្យ ខ្មែរយូនីកូដពិតជាងាយស្រួលប្រើមែន

Advertisements

About Open Minded

I'm Khmer. I was born in Phnom Penh.
This entry was posted in Uncategorized. Bookmark the permalink.

2 Responses to ការចូររួមគាំទ្រការប្រើប្រាស់ Khmer Unicode សំរាប់ការអភិវឌ្ឍន៍ភាសាខ្មែរក្នុងបច្ចេកវិទ្យា!

  1. I use Khmer Unicode Since 2003. However I recommend install Khmer Unicode soft to Windows XP machine only. For Windows Vista & Later, please install only Khmer Language Pack (LIPs) from Microsoft. You will able to see Khmer clearly. When you install Khmer Unicode 2.0 to Vista or Windows 7, this soft will delete Daunpenh font (Microsoft font). You may face some difficulty due to this matter. Believe me.

    • Open Minded says:

      I thank you very much for your comment.

      រីករាយណាស់ដែលបានស្គាល់

      Open minded

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s