ពហុធា លក្ខខណ្ឌ ក្នុងMicrosoft Excel 2010 (Multiple Conditions)

Multiple Conditions នៅពេលនេះគឺ 4open ចង់សំដៅទៅលើ ការប្រើប្រាស់ Function ច្រើនរួម បញ្ជូលគ្នាដើម្បីដោះស្រាយបញ្ហាអ្វីមួយក្នុង Microsoft Excel។ ការបង្ហាញលើកមុនយើងនបាន និយាយពីការប្រើប្រាស់ IF () Function អញ្ចឹងដើម្បីឲ្យងាយស្រួលពន្យល់ពីរបៀបប្រើប្រាស់ Multiple Conditions បើកចំហរយើងសូមលើកយក AND(), OR(),  Functons មកប្រើ ជាមួយ IF() Function ដើម្បីបង្កើត Multiple Conditions ។

ការប្រើប្រាស់ AND() និង IF ()

របៀបប្រើប្រាស់ IF () សូមមើល olds Post ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១១ ។ អញ្ចឹងមុនប្រើប្រាស់ AND () និង IF () បញ្ចូលគ្នាបានត្រូវយល់ដឹងពីរបៀបប្រើបា្រស់ AND ( ) Function ។ AND ( ) វាធ្វើការត្រួតពិនិត្យគ្រប់លក្ខណ្ឌពិតទាំងអស់។ សូមរំលឹកពី តក្តវិទ្យាថ្នាក់ទី១០ ពីអត្ថន័យ ឈ្នោប់ និង៖ ពិត និង ពិត នាំឲ្យ ពិត ក្រៅពីលក្ខខណ្ឌផ្សេងពីនេះអត់ពិតទាំងអស់ ពិត និង មិនពិត នាំឲ្យ មិនពិត, មិនពិត និង ពិត នាំឲ្យ មិនពិត, មិនពិត និង មិនពិត នាំឲ្យ មិនពិត។ ងាយស្រួលយកសូម ចងចាំដូចខាងក្រោម៖ 1 & 1 =1, 1 & 0 =0, 0 & 1= 0, 0&0=0 ។ 

ខាងក្រោមនេះគឺជា ទំរងទូទៅរបស់ AND() ប្រើជាមួយ IF() 


= IF(AND(Expression1, Expression2), Value_if_true, Value_if_false)

សំគាល់ អញ្ញាត្ត  (Expression) អាចមានច្រើនបំផុតត្រឹម  ៣០ អញ្ញាត្ត(Expression) ហើយគ្រប់អញ្ញាត្តទាំងអស់ត្រូវតែពិត សំរាប់ AND ( ) function អាចធ្វើការដោះស្រាយ។

ឧទាហរណ៍ នៃការប្រើប្រាស់  AND( ) & IF ( )
= IF(AND(B12>5, B12<20),”Good”, “Invalid”) មានន័យថាតំលៃដែលអាចចេញថា ពាក្យ “Good” បានគឺជាលក្ខខណ្ឌ Value_if_True ដើម្បីទទួលបានលក្ខខណ្ឌពិតលុះត្រាតែអញ្ញាត ទាំងពីរបស់ AND ( ) Functions ពិតហើយដើម្បីឲ្យ Expression នោះពិតលុះត្រាតែ 5<B12<20 ។

ការប្រើប្រាស់ OR() និង IF ()

យើងបានដឹងហើយថា AND ( )  Function វាត្រូវការគ្រប់លក្ខខណ្ឌអញ្ញាតទាំងអស់ត្រូវតែពិត។ OR ( ) ក៏មិនខុសពី AND ( ) ដែរគឺវាអាចប្រើបាន 30 អញ្ញាត (expressions)។ ប៉ុន្តែ OR ( ) Function វាត្រូវតែក្នុងលក្ខខណ្ឌទាំងទាមទារតែ អញ្ញាតតែមួយពិតនោះវាអាចធ្វើការបាន។ ដើម្បី ងាយស្រួលយល់សូមរំលឺកពីតក្កវិទ្យាថ្នាក់ទី១០ ដែល និយាយ លក្ខខណ្ឌ ឬ។ បើពន្យល់ន័យខ្មែរ វាមានន័យថា មួយណាក៏បាន។ ពិតមិនពិត នាំឲ្យ ពិត, មិនពិត ពិត នាំឲ្យ ពិត, ពិតពិត នាំឲ្យ ពិត, មិនពិតមិនពិត នាំឲ្យ មិនពិត ។  អញ្ចឹងយើងឃើញថាមានតែ លក្ខខណ្ឌតែមួយ ប៉ុណ្ណោះដែល មិនពិត។ 1 or 0 = 1, 0 or 1 = 1, 1 or 1 = 1, 0 or 0 = 0 ។ 

ខាងក្រោមនេះគឺជា ទំរងទូទៅរបស់ OR (​ ) ប្រើជាមួយ IF ( ) 

=IF(OR(expression1, expression2), value_if_true, value_if_false)

ឧទាហរណ៍

= IF (OR(C5=”ABC”,C5=”DEF”,C5=”GHI”),“Correct Entry”,“Wrong Entry”)

ពន្យល់ៈ ប្រសិនបើ cell C5 មានតំលៃ “ABC”, “DEF”, ឬក៏ “GHI” ក្នុងចំណោមអញ្ញាតនេះ មានតំលៃ មួយណាក៏ពិតដែរ ។ ក្នុងករណីពិត វាធ្វើក្នុងលក្ខខណ្ឌ value_if_true ក្នុងឧទាហរណ៍ ខាងលើគឺតំលៃ “Correct Entry” ផ្ទុយមកវិញ បើ លក្ខខណ្ឌខុស គឺ Value_if_false ឧទាហរណ៍ ខាងលើគឺតំលៃ “Wrong Entry” ។

Advertisements

About Open Minded

I'm Khmer. I was born in Phnom Penh.
This entry was posted in Uncategorized. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s