Networking Media Cable

    បច្ចុប្បន្ននេះ  ប្រព័ន្ធបណ្តាញស្ទើតែទាំងអស់ បានប្រើប្រាស់នូវខ្សែ (Cables) ដើមី្បធ្វើការទំនាក់ ទំនងគ្នាពីកុំព្យូទ័រ មួយទៅកាន់កុំព្យូទ័រមួយទៀត ។ ការប្រើប្រាស់នូវប្រភេទខ្សែក្នុងប្រព័ន្ធ បណ្តាញ គឺដើមី្បបញ្ជូន Signal ទៅវិញទៅមករវាង Device មួយទៅ Device មួយផ្សេងទៀត ។ Signal ដែលបានបញ្ជូននោះគឺនៅក្នុងទំរង់នៃថាមពលអេឡិចត្រូម៉ាញ៉េទិច (Electromagnetic Signal) អាចធ្វើដំណើរឆ្លងកាត់សុញ្ញកាស ខ្យល់ ឬរូបធាតុសំរាប់ចំលង Data ។ Network Media ដែលគេប្រើប្រាស់នាពេលបច្ចុប្បន្ននេះ មានច្រើនប្រភេទតែអ្វីដែលការសិក្សាស្រាវជ្រាវបានលើក មក សិក្សាមានតែ ៣ ប្រភេទប៉ុណ្ណោះគឺ ៖ Twisted Pair Cable, Coaxial Cable,និងFiberOptic Cable។

១- Twisted Pair Cable (UTP and STP)

     Twisted Pair Cable គឺជាប្រភេទខ្សែកាប្លដែលក្នុងនោះមានខ្សែឆ្មារចំនួន ៤ គូរ (៤ ពណ៌) ហើយសសៃខ្សែ ទាំង ៤ គូរនោះត្រូវបានវេញ ចូលគ្នា ដើមី្បបំបាត់ការរំខាន (Cross Talk) និងការបន្ថយសកម្មភាព EMI ។ Twisted Pair Cable ត្រូវបានបែងចែកជា ២ ប្រភេទ គឺ Unshielded Twisted Pair Cable (UTP) និង Shielded Twisted Pair Cable (STP) ។

រូបភាពទី ២.៨ : UTP Cable and STP Cable

UTP Cable ជាប្រភេទខ្សែដែលគេនិយមប្រើប្រាស់ជាងគេនៅក្នុងប្រព័ន្ធកុំព្យូទ័រ ។ រីឯ STP Cable ជាប្រភេទ ខ្សែដែលមានសំបកបន្ទះស្តើង ឬកំរងសំណាញ់លោហៈស្រោបគូរនីមួយៗរបស់ អ៊ីសូឡង់នៃអង្គធាតុចំលង ។ លោហៈធាតុ ដែលត្រូវបានគេស្រោបពីខាងក្រៅនេះ មិនបង្ករការ ជ្រៀតចូលនៃ Electromagnetic Notice វាក៏អាចបំបាត់បាតុភូត មួយដែលគេហៅថា Cross Talk បានដែរ ។ ល្បឿនរបស់ Cable ប្រភេទ Twisted Pair នេះគឺអាស្រ័យលើ Categories របស់វា ដែលបានបង្ហាញក្នុងតារាង ២.១ ខាងក្រោម ៖

There are 7 categories of UTP Cable

Category 1 (1 Pair) ប្រើសំរាប់តែបញ្ជូន Voice Signal​ (Telephone and Data) មានល្បឿនទាប
Category 2 (4 Pairs) ប្រើសំរាប់តែបញ្ជូន Voice Signal​ (Telephone and Data) មានល្បឿនទាប
Category 3 សំរាប់ប្រើក្នុង LAN ដើមី្បបញ្ជូន Data ដែលមានល្បឿនដល់ 10Mbps ចំងាយដល់ 100m
Category 4 សំរាប់ប្រើក្នុង LAN ដើមី្បបញ្ជូន Data ដែលមានល្បឿនដល់ 16Mbps ចំងាយដល់ 100m
Category 5 សំរាប់ប្រើក្នុង LAN ដើមី្បបញ្ជូន Data ដែលមានល្បឿនដល់ 100Mbps ចំងាយដល់ 100m
Category 5e សំរាប់ប្រើក្នុង LAN ដើមី្បបញ្ជូន Data ដែលមានល្បឿនដល់ 1Gbps និងចំងាយដល់ 100m
Category 6 សំរាប់ប្រើក្នុង LAN ដើមី្បបញ្ជូន Data ដែលមានល្បឿនដល់ 1Gbps និងចំងាយដល់ 100m
Category 7 សំរាប់ប្រើក្នុង LAN ដើមី្បបញ្ជូន Data ដែលមានល្បឿនដល់ 10Gbps

និងចំងាយដល់ 100mCategory 7a សំរាប់ប្រើក្នុង LAN ដើមី្បបញ្ជូន Data ដែលមានល្បឿនដល់ 100Gbps និងចំងាយដល់ 100m

2. Coaxial Cable

    Coaxial Cable ជាប្រភេទខ្សែកាប្លដែលមានធាតុផ្សំរបស់វាជាអ័ក្សរួមដូចបង្ហាញក្នុងរូបភាព ២.៩ ខាងក្រោម ៖

Advertisements

About Open Minded

I'm Khmer. I was born in Phnom Penh.
This entry was posted in Uncategorized. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s