បញ្ហានិងដំណោះស្រាយ Network & Internet (Troubleshouting)

បញ្ហាផ្សេងៗអាចនឹងកើតមានឡើងដោយមិនដឹងខ្លួន ដូច្នេះទាមទារអោយមានការដោះស្រាយបានទាន់ ពេលវេលា ។ បញ្ហាដែលជារឿយៗកើតមាន នៅក្នុងប្រព័ន្ធបណ្តាញ របស់ដេប៉ាតឺម៉ង់ភាសាជប៉ុនមានដូចជា ៖

–      បញ្ហាទី១:ភាពរអាក់រអួលខាងប្រព័ន្ធអ៊ីនធឺណែត

បញ្ហានេះអាចបណ្តាលមកពីពីរករណីដែលអាចកើតមានឡើងដូចជា ៖

ករណីទី ១ ៖ បណ្តាលមកពីបញ្ហាក្នុងប្រព័ន្ធបណ្តាញ របស់ដេប៉ាតឺម៉ង់ ។ ដើម្បីដោះស្រាយ ត្រូវត្រួតពិនិត្យ មើល Event Logs ដើមី្បតាមដានមើល Errors ដែលបានកើតឡើងក្នុង ISA 2006 ដូចជា Services មិនដំណើរការជាដើម ។ ក្នុងករណីចាំបាច់គួរតែ Restart ម៉ាស៊ីន ISA Server ដើមី្បអោយ Services ទាំងនោះមានដំណើរការជាធម្មតាវិញ ។

ករណីទី ២ ៖ បណ្តាលមកពីបញ្ហាខាង ISP ។ ដើមី្បដោះស្រាយគឺត្រូវទាក់ទងទៅកាន់ ISP ដើមី្បអោយដឹង ពីមូលហេតុពិតប្រាកដ ។ បើសិនជា មិនមានបញ្ហាអ្វីកើតឡើងនៅ ISP ទេនោះ ប្រាកដជាមកពីបញ្ហាក្នុងប្រព័ន្ធបណ្តាញរបស់អង្គការជាក់ជាមិនខាន ។

–      បញ្ហាទី២: នៅពេលដែលចរន្តអគ្គីសនីត្រូវបានដាច់

បញ្ហានេះមិនសូវកើតមានឡើងចំពោះអង្គការនោះទេប៉ុន្តែទាមទារអោយមានការដោះស្រាយផងដែរ ។ ដំណោះស្រាយទាំងនោះមានដូចជា ៖

  • ត្រូវរៀបចំ UPS ដើមី្បភ្ជាប់មកកាន់ Server
  • ត្រូវណែនាំ User អោយបិទម៉ាស៊ីន របស់គេនៅពេលដែលមិនមានចរន្តអគ្គីសនី ។

–      បញ្ហាទី ៣ ដែលកើតមានឡើងជាមួយ Domain Down

ចំពោះបញ្ហានេះ យើងត្រូវតែបង្កើតនូវ Additional Domain ដើម្បីការពារនៅពេលដែល Primary Domain របស់យើងមានបញ្ហា Error រឺខូច ដោយសារប្រការណាមួយនោះយើងនៅមាន Additional Domain សំរាប់ធ្វើការជំនួស។

–      បញ្ហាទី ៤ ដែលកើតមានឡើងជាមួយ Active Directory Objects

នៅពេលដែលយើងច្រលំលុប User Account នៅក្នុង Active Directory Objects នោះដំណោះស្រាយ  ដែលយើងត្រូវធ្វើគឺនៅពេលដែលយើងបង្កើត User Account ឬ Group រួចរាល់ហើយ នោះយើងត្រូវធ្វើការ Backup Active Directory Object នោះសំរាប់ធ្វើការ Restore នៅពេលក្រោយ។

Advertisements

About Open Minded

I'm Khmer. I was born in Phnom Penh.
This entry was posted in Uncategorized. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s