ជោគ​ជា​តា​រា​សី​១២​ឆ្នាំ​ប្រ​ចាំ​ឆ្នាំ​ថោះ

ឆ្នាំ​ជូតៈមាន​ ឱកាស​ទទួល​បាន ​ជោគ​ជ័យ​ជា​ច្រើន​នៅ​ក្នុង​ការងារ​ទាំង ​រឿង​លុយ​កាក់ និង​កររ្ដិ៍​ឈ្មោះ។ អាច​បាន​ឡើង​តំ​ណែង​សិក្សា​រៀន​សូត្រ​ទទួល​បាន ​ជោគ​ជ័យ​មាន​ចំណូល​ហូរ​ចូល​ច្រើន ព្រោះ​មាន​ការងារ​ពិសេសៗ សម្រុក​ចូល​។ គួរ​ព្យាយាម​រក្សា​អារម្មណ៍​ឲ្យ​ល្អ​ត្រូវ​ចេះ​ម៉ត់​ចត់​ល្អិត​ល្អន់​រឿង​លុយ​កាក់ ដាក់​ទុន​រក​ស៊ី​ ប្រ​យ័ត​ចាញ់បោក​គេ​រឿង​លុយ​កាក់ និង​យក​ចិត្ត​ទុក​ដាក់​រឿង​សុខ​ភាព​ឲ្យ​មែន​ទែន។

ឆ្នាំ​ឆ្លវៈ ដើម​ឆ្នាំ​មាន​សំ​ណាង​ល្អ​មាន​លាភ​ហូរ​ចូល​ច្រើន​មាន​អ្នក​ជួយ​គាំ​ទ្រ និង​មាន​ឱ​កាស​ចេញ​ទៅ​ក្រៅ​ប្រទេស។ ឆ្នាំ​នេះ​មាន​តម្រុយ​បាន​ដី​ធ្លី​ផ្ទះ​សំបែង​និង​យាន​ជំ​និះ តែ​រាល់​កិច្ចការ​តោង​ប្រយ័ត​ប្រយែង​ឲ្យ​ខ្ពស់ ទើប​មាន​សុវត្ថិភាព។ លុយ​កាក់​គ្មាន​ឱ​កាស​បាន​នៅ​សល់ ព្រោះ​មាន​ករណី​ជា​មាន​ច្រើន​ត្រូវ​ចំណាយ​។ ការ​រកស៊ី​គួរ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ក្រែង​ចាញ់​បោក​គេ និង​បញ្ហា​សុខ​ភាព​ក៏​មិន​ល្អ​ប៉ុន្មាន​ដែរ។

ឆ្នាំ​ខាលៈ ទទួល​បាន​សំណាង ​ល្អ​រឿង​ការងារ ​បាន​ឡើង​តំណែង​មាន​ការ​ងារ​ល្អ​ៗ ធ្វើ​ទទួល​បាន​ប្រយោជន៍​ជា​រឿយៗ ។ ក៏​ប៉ុន្តែ​ប្រយ័ត្ន​សាច់​ញាតិ ​នាំ​ទុក្ខ​មក​ខ្វល់ និង​ប្រយ័ត្ន​ចាញ់​បោក​គេ ជា​ពិសេស​កើត​រឿង​ប្ដឹង​ប្ដល់។ អ្នក​នៅ​ទំនេរ​បាន​ជួប​មនុស្ស​យល់​ចិត្ត​គ្នា តែ​អ្នក​មាន​ដៃ​គូ​ហើយ តោង​ចេះ​អត់​ធ្មត់​ទើប​បាន​សុខ ។ លុយ​កាក់​ចាយ​វាយ​ឲ្យ​ចេះ​សំចៃ ទើប​មិន​កើត​ទុក្ខ​ រី​ឯ​សុខ​ភាព​បើ​ចេះ​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ប្រសើរ។

ឆ្នាំ​ថោះ ខ្សែជីវិត​មាន​ការ​វឌ្ឍិន៍​កាន់​តែល្អ​ ឡើង​មាន​ឱកាស​បាន​ដើរ​ឆ្ងាយ​មាន​សំ​ណាង​ល្អ​ក្នុង​ការ​ងារ​បាន​ឡើង​យស​ស័ក្តិ​ទទួល​បាន​ជោគ​ ជ័យ​នៅ​ក្នុង​ឆាក​ជីវិត។​ក៏​ប៉ុន្តែ​តោង​ប្រយ័ត​ពី​គូ​ប្រ​ជែង​ដែល​កំ​ពុង​លាក់​ខ្លួន​ស្ងាត់ៗ និង​ប្រយ័ត្ន​រឿង​រង​ថ្ម​បាក់។ ប្រសិន​បើ​​មាន​បញ្ហា​បំណុល​តោង​រូត​រះ​ដោះ​ស្រាយ​ឲ្យ​បាន​ឆាប់​ រឿង​ស្នេហា​គួរ​រក្សា​ភាព​អំ​ណត់​ទើប​សុខ​នឹង​គ្នា​។ ចំ​ណែក​សុខ​ភាព​ទ្រុឌ​ទ្រោម​តោង​ប្រយ័ត្ន​រោគ​ចាស់​រើ​ឡើង​វិញ​ រីឯ​ការ​ធ្វើ​ដំ​ណើរ​ក៏​គួរ​ប្រយ័ត្ន​ផង​ដែរ។

ឆ្នាំ​រោងៈ ឆ្នាំ​នេះ​មុខ​របរ​ការងារ​ច្រើន​ជួយ  ​នឹង​ ឧបសគ្គ​រារាំង​មាន​បញ្ហា​រឿង​ការងារ​ចាស់​ៗ មរកត​ចាស់ៗ និង​ប្រយ័ត្ន​មាន​សាច់​សាលោ​ហិត​ព្រាត់​ទៅ​លែង​វិល​មក​វិញ ។ វ័យ​សិក្សា​មាន​ភាព​រីក​រាយ​ចម្រើន​កាន់​តែ​ខ្ពស់ និង​មាន​ឱ​កាស​បាន​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ ។ មាន​បញ្ហា​រឿង​លុយ​កាក់ ព្រោះ​ចំណូល​មិន​ស្មើរ​ចំ​ណាយ ប្រយ័ត្ន​មាន​មនុស្ស​មក​ជួយ​ចាយ​លុយ ហើយ​មិន​គួរ​ប្រញាប់​ប្រញាល់​ថែម​ទុន​រក​ស៊ី ។ អ្នក​នៅ​ទំនេរ​នឹង​មាន​មនុស្ស​លួច​ស្ទាប​ស្ទង់​មើល​ចិត្ត​ចំណែក​បញ្ហា​សុខ​ភាព​ចាត់​ទុក​ថា ល្អ​ប្រសើរ។

ឆ្នាំ​ម្សាញ់ៈ ទទួល​បាន​ការ​ងារ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​មាន​ឱ​កាស​បាន​រៀន​សូត្រ​កាន់​តែ​ខ្ពស់ និង​បាន​ដាក់​ទុន​រក​ស៊ី​ជា​មួយ​មនុស្ស​មក​ពី​ឆ្ងាយ​។ ក៏​ប៉ុន្តែ​នៅ​មាន​បញ្ហា​ក្នុង​ការងារ​ខ្លះ​ទាម​ទារ​ឲ្យ​ដោះ​ស្រាយ​ ។ ឆ្នាំ​នេះ​មាន​ករណី​ត្រូវ​ចាយ​វាយ​លុយ​កាក់​ចាំ​បាច់​ជា​ច្រើន​ប្រការ។ ការ​ធ្វើ​ដំ​ណើរ​ច្រើន​មាន​បញ្ហា​ការ​សេព​គប់​ជាមួយ​មនុស្ស​ប្រយ័ត្ន​នាំ​ទោស​មក​ឲ្យ ឬ​ត្រូវ​គេ​បោក​ប្រាស់ ។ សុខ​ភាព​ព្យា​យាម​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំង​រឿង​សុវត្ថិភាព​កុំ​ឡើង​ទី​ខ្ពស់​ ឬ​វត្ថុ​កំ​ពុង​សាង​សង់។

ឆ្នាំ​មមីៈ ក្នុង​ឆ្នាំ​នេះ​មាន​បញ្ហា​ជា​ច្រើន​មក​ចោម​រោម​ទាំង​ក្នុង​សង្គម​ការ​ងារ​មុខ​ជំ​នាញ ក្រុម​សាច់​ញាតិ និង​អាច​មាន​ចាស់​ទុំ​ខ្លះ​និរាស​ទៅ​ឆ្ងាយ​លែង​វីល​វិញ ។ យក​ល្អ​គួរ​ឧស្សាហ៍​ធ្វើ​ទាន​សន្សំ​កុសល​ដើម្បី​ជួយ​ឲ្យ​បញ្ហា​ធ្ងន់ៗ​ទៅ​ជា​ស្រាល ។ បើ​មាន​បញ្ហា​លុយ​កាក់​អាច​រត់​ទៅ​ពឹង​ពាក់​អ្នក​ដទៃ​បាន​។ ប្រសិន​បើ​មាន​មនុស្ស​បបួល​ដាក់​ទុន​រក​ស៊ី​ប្រយ័ត្ន​ចាញ់​បោក​គេ។ ឆ្នាំ​នេះ​ត្រូវ​ចាយវាយ​លុយ​កាក់​ច្រើន​តែ​ចំណូល​តិច​តួច និង​ប្រយ័ត្ន​ប្រយែង​របស់​ទ្រព្យ​មាន​តមៃ្ល​បញ្ហា​សុខ​ភាព​ក៏​មិន​សូវ​ល្អ​ដែរ។

ឆ្នាំ​មមែៈ មាន​ឱ​កាស​ជា​ច្រើន​ទទួល​បាន​ ជោគ​ជ័យ​មាន ​លាភ​ហូរ​ចូល មាន​ការ​ងារ​ពិសេស​ៗជា​ច្រើន​កំពុង​រង់​ចាំ​ធ្វើ​ឲ្យ​ចំ​ណូល​កើន​ឡើង​។ មាន​មនុស្ស​នាំ​លាភ​មក​ឲ្យ​ការងារ​ដាក់​ទុន​រក​ស៊ី​ក៏​បាន​រលូន​។ ទោះ​បី​ទទួល​បាន​ផល​ល្អ​បែប​នេះ​ក្ដី គួរ​មាន​គម្រោង​ចាយ​វាយ​ឲ្យ​ល្អិត​ល្អន់​ទើប​នៅ​សល់ ។ ប្រយ័ត្ន​របស់​មាន​​តម្លៃ​ត្រូវ​ចោរ​លួច ឬ​ជ្រុះ​បាត់​ក្រៅ​ពី​នេះ​ប្រយ័ត្ន​ទង្វើ​ប៉ះ​ពាល់​កេរ្ដិ៍​ឈ្មោះ និង​កុំ​ត្រចៀក​ស្រាល។​សុខ​ភាព​គួរ​រក្សា​ទម្ងន់​ឲ្យ​នៅ​នឹង​ន៎។

ឆ្នាំ​វកៈ មាន​ករណី​ត្រូវ​បង្កើន​ទុន​រក​ស៊ី ឬ​ត្រូវ​ចំណាយ​លុយ​កាក់​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ផ្សេងៗ ។ ឆ្នាំ​នេះ​មាន​ឧបសគ្គ​លំបាក​ជា​ច្រើន​ដែល​ត្រូវ​ពុះ​ពារ។ ការ​ដាក់​ទុន​រក​ស៊ី​បើ​គ្មាន​ទំនុក​ចិត្ត​សូម​កុំ​សាក​ល្បង ។ លុយ​កាក់​មិន​គួរ​ចិត្ត​ល្អ​ឲ្យ​អ្នក​ដទៃ​ខ្ចី​ទេ ព្រោះ​មិន​បាន​មក​វិញ​ប្រយ័ត្ន​ចាញ់​កល្បិច​អ្នក​ដទៃ​ខាត​ទាំង​ការងារ និង​លុយ​កាក់ ។ ប្រយ័ត្ន​គូសត្រូវ​ចាស់ កុំ​ធ្វើ​អ្វីប្រឈម​និង​ច្បាប់។ ការ​សេព​គប់​មនុស្ស​គួរ​មើល​មុខ​មើល​ក្រោយ និង​បញ្ហា​សុខ​ភាព​ប្រយ័ត្ន​រោគ​ចាស់​រើ​ឡើង​វិញ​។

ឆ្នាំ​ការៈ អ្នក​អត់​ការងារ និង​មាន​ការងារ​ធ្វើ​អ្នក​សិក្សា​ទទួល​បាន​ផល​ល្អ មាន​ឱកាស​បាន​ធ្វើ​ដំណើរ​ឆ្ងាយ​ទទួល​បាន​ជោគ​ជ័យ​លើស​លប់​ក្នុង​ការងារ​។ បាន​ឡើង​តំណែង​តួនាទី​មាន​បរិវា​ក្រោម​បញ្ជា​កាន់​តែ​កើន​ឡើង ។ ឆ្នាំ​នេះ​បើ​មាន​ចំ​ណូល​តោង​ព្យា​យាម​សន្សំ​ទុក​សម្រាប់​គ្រា​ក្រ ។ ការ​ដាក់​ទុន​បន្ថែម​ក្នុង​ឆ្នាំ​នេះ​មិន​សូវ​បាន​ផល​ល្អ ជាពិ​សេស​ប្រយ័ត្ន​ចាញ់​បោក​គេ មាន​លាភ​ពី​ម្ងាយ​ដែល​មិន​បើក​បង្ហើប រី​ឯ​បញ្ហា​សុខ​ភាព​គួរ​យក​ចិត្ត​ទុក​ដាក់ និង​ថែ​ទាំ​ក្មេងៗ​ឲ្យ​បាន​ល្អ។

ឆ្នាំ​ចៈ មាន​ឱ​កាស​បាន​ធ្វើ​ដំណើរ​ឆ្ងាយ តែ​មាន​ឧបសគ្គ​ជា​ច្រើន​ចាំ​រា​រាំង​ការងារ​ ។ មាន​ន័យ​ថា លំ​បាក​មុន​ស្រណុក​ក្រោយ​ ព្រោះ​នៅ​ទី​បញ្ចប់​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ងារ​បាន​ឡើង​តួនាទី។​ អ្នក​គ្មាន​ការងារ​នឹង​បាន​ការងារ​ពេញ​ចិត្ត​ធ្វើ ។ ក៏​ប៉ុន្តែ​ការ​ដាក់​ទុន​រក​ស៊ី​គ្មានផល​ល្អ ព្រោះ​នឹង​មាន​បញ្ហា​ធ្វើ​ឲ្យ​ព្រួយ​ចិត្ត ។ ឆ្នាំ​នេះ​ទាម​ទារ​សំខាន់​ជាង​គេ គឺ​ភាព​អត់​ធ្មត់​ទើប​មាន​ផល​ល្អ​ច្រើន​ប្រការ។ បញ្ហា​សុខ​ភាព​គួរ​ឆ្លៀត​ឱកាស​ហាត់ប្រាណ​ឲ្យ​បាន​ច្រើន សម្រាក​ឲ្យ​គ្រប់​គ្រាន់​និង​ប្រយ័ត្ន​ប្រយែង​ឧប្បត្តិ​ហេតុ​ធ្វើ​ដំ​ណើរ​ផង។

ឆ្នាំ​កុរៈ ឆ្នាំ​នេះ​ដៃ​គូ​ជីវិត​នាំ​លាភ​មាន​ឲ្យ​ជា​ច្រើន​មាន​ដំ​ណើរ​ទៅ​ទី​ណា​មួយ​ទាំង​កត់​ក្រហល ។ ក៏​ប៉ុន្តែ​ការងារ​ទាម​ទារ​ឲ្យ​ល្អិត​ល្អន់​ប្រយ័ត្ន​បាត់​បង់​តួនាទី ។ មាន​ការ​ដោះ​ដូរ​ការងារ​ផ្ទះ​សំបែង និង​ចៅ​ហ្វាយ​ តែ​បាន​ឡើង​តួនាទី​បន្ថែម​ទន្ទឹម​គ្នា​នោះ​ដែរ ប្រយ័ត្ន​សត្រូវ​ក្បែរ​កាយ​ឆក់​ ឱកាស​បំផ្លាញ​លោក​អ្នក។ ប្រយ័ត្ន​មាន​អ្នក​ប្រ​ជែង​ទាំង​ក្នុង​មុខ​ជំនាញ និង​រឿង​ស្នេហា ។ អ្នក​មាន​ដៃ​គូជីវិត​ហើយ ឧស្សាហ៍​ថ្នម​ចិត្ត​គ្នា​ក្រែង​លោ​ជួប​រឿង​បែក​បាក់ ។​ ចំណែក​អ្នក​នៅ​ទំនេរ​ក៏​មាន​ឪកាស​បាន​ជួប​គូ​សេ្នហ៍​ផង​ដែរ៕

Advertisements

About Open Minded

I'm Khmer. I was born in Phnom Penh.
This entry was posted in Uncategorized. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s