ការតំឡើង Active Directory Service

ការ Setup Active Directory ត្រូវអនុវត្តទៅតាមដំណាក់កាលខាងក្រោមនេះ ៖

១- ចូលទៅក្នុង Run ហើយវាយពាក្យថា dcpromoបន្ទាប់មកចុច OK ។ DCPROMO គឺជា Keyword មួយសំរាប់ ធ្វើអោយម៉ាស៊ីនដែលដំណើរការ OS ជា Server ក្លាយខ្លួនជា Domain Controller ។

រូបភាព B.1 : Running DCPROMO​

២- បន្ទាប់មកក្នុងផ្ទាំង Welcome to the Active Directory Installation Wizard ចុច Next

រូបភាព B.2 : Welcome to the Active Directory Installation Wizard

៣- បន្ទាប់មកក្នុងផ្ទាំំង Operating System Compatibility ចុច Next

រូបភាព B.3 : Operating System Compatibility

៤- បន្ទាប់មកក្នុងផ្ទាំំង Domain Controller Type ចុច Next

រូបភាព B.4 : Domain Controller Type

ត្រង់ចំនុចនេះ យើងរើសយក Domain controller for a new domain គឺមានន័យថា យើងបាន Create a new child domain, new domain tree, or new forest ហើយ Server របស់យើងនឹងក្លាយទៅជា First domain controller in the new domain ។

­   ចំណែកឯ Option មួយទៀត គឺ Additional domain controller for an existing domain ដែល Option នេះប្រើសំរាប់បង្កើត Domain ថ្មីមួយទៀតដែលទាញចេញពី Primary Domain Controller ។ រាល់ Object របស់ Additional Domain ថ្មីនេះ គឺដូចគ្នាទៅនឹង Object ដែលយើងបានបង្កើតទាំងប៉ុន្មាន នៅក្នុង Primary Domain ។

៥- បន្ទាប់មកក្នុងផ្ទាំំង Create New Domain ចុច Next

រូបភាព B.5 : Create New Domain

នៅក្នុងផ្ទាំង Create New Domain នេះយើងអាចបង្កើត Domain ថ្មីមួយដោយធ្វើការជ្រើសរើស Option ដូចខាងក្រោម ៖

­   Domain in a new forest : ជំរើសមួយនេះមានន័យថា អ្នកចង់បង្កើត Domain ថ្មីមួយនៅក្នុង LAN ហើយ វានឹងក្លាយទៅជា New Forest ដែលឯករាជ្យពិតប្រាកដ ។

­   Child domain in an existing domain tree : ជំរើសមួយនេះមានន័យថា Domain ថ្មីនឹងក្លាយទៅជា Child នៃ Domain ដែលបានបងើ្កតរួចហើយ ។

­   Domain tree in an existing forest : ជំរើសមួយនេះមានន័យថា អ្នកចង់បង្កើត New Domain ដែលមិនមែនជា Child នៃ Domain ដើម ។ ជំរើសនេះ វានឹងបង្កើត New domain tree ដែលដាច់ដោយ ឡែកពី Any existing trees ។

ក្នុងផ្ទាំងនេះយើងរើសយក Create a new domain in a new forest ដែលជា Option ទីមួយ ។

៦- បន្ទាប់មកក្នុងផ្ទាំំង New Domain Name ចុច Next

រូបភាព B.6 : New Domain Name

New Domain Name ជាការកំនត់ឈ្មោះមួយសំរាប់ Domain ថ្មីនេះ ។ នេះគឺជាការបង្កើតឈ្មោះ Domain Name System (DNS) សំរាប់ New Domain ដោយសារវាចាំបាច់ក្នុងការប្រើប្រាស់ Web Server និង Mail Server ។​ ត្រង់ចំនុចនេះ ត្រូវសរសេរឈ្មោះ DNS ពេញសំរាប់ Domain ថ្មីនេះ ។

៧- បន្ទាប់មកក្នុងផ្ទាំំង NetBIOS Domain Name ចុច Next

រូបភាព B.7 : NetBIOS Domain Name

NetBIOS Domain Name គឺកន្លែងកំនត់ឈ្មោះ NetBIOS មួយអោយបានច្បាស់លាស់សំរាប់ Domain ថ្មី ដែលជាឈ្មោះនៃ earlier version of windows ដែលនឹងត្រូវបានប្រើប្រាស់ដោយ Users ដើមី្បអោយស្គាល់នូវ Domain ថ្មី ។

៨- បន្ទាប់មកក្នុងផ្ទាំំង Database and Log Folders ចុច Next

រូបភាព B.8 : Database and Log Folders

Database and Log Folders គឺជាកន្លែងដែល Store ទុក Active Directory Databases និង Active Directory Log នៅលើ Hard Disk ។

៩- បន្ទាប់មកក្នុងផ្ទាំំង Shared System Volume ចុច Next

រូបភាព B.9 : Shared System Volume

Shared System Volume ជាការ Share នៃ Domain public files របស់ Server ដែលត្រូវបាន Store ទុកនៅក្នុង SYSVOL Folder ។ The Content of SYSVOL Folder ត្រូវបាន Shared ទៅគ្រប់ Clients ទាំងអស់ ដែលនៅក្នុង Domain ។

១០- បន្ទាប់មកក្នុងផ្ទាំំង DNS Registration Diagnostics ចុច Next

រូបភាព B.10 : DNS Registration Diagnostics

ក្នុងការ Register នេះមាន ៣ Options ដើមី្បជ្រើសរើស ៖

­ 1  I have corrected the problem. Perform the DNS diagnostic test again.

­ 2  Install and configure the DNS server on this computer, and set this computer to use this      DNS server as its preferred DNS server.

3   I will correct the problem later by configuring DNS manually. (Advanced)

ដោយសារតែនេះជា New Domain ហេតុនេះហើយយើងជ្រើសរើសយក Option ទី ២ ។

១១- បន្ទាប់មកក្នុងផ្ទាំំង Permissions ចុច Next

រូបភាព B.11 : Permissions

Permissions ជាកន្លែងសំរាប់កំនត់ ឬ អនុញ្ញាតិអោយ User និង Group Objects។

­   ជំរើសទីមួយ ៖ មានន័យថា ប្រសិន Run Server Program នៅលើ Pre-Windows 2000 Operating Systems ឬ Windows 2000 or Windows Server 2003 Operating Systems that are members of Pre-Windows 2000 Domain ។ Domain អាចធ្វើការ​ Support បានតែជាមួយ OS ណាដែលមាន Version ក្រោម Windows 2000 រឺ 2003 ។

­   ជំរើសទីពីរ ៖ មានន័យថាកំនត់ Only with Windows 2000 or Windows Server 2003 OS ។ វានឹង អាចធ្វើការជាមួយ New OS Version និងអាចដំណើរការនូវ Functions ទាំងអស់របស់វា ។

១២- បន្ទាប់មកក្នុងផ្ទាំំង Directory Services Restore Mode Administrator Passwordចុច Next

រូបភាព B.12 : Directory Services Restore Mode Administrator Password

ក្នុងផ្ទាំងនេះគឺសំរាប់ការកំនត់ Password អោយ Administrator Logon the computer in Directory services restore mode ។ ត្រង់ចំនុចនេះគឺដើមី្ប Security សំរាប់ Administrator ហើយការកំនត់នូវ password នេះគួរតែកំនត់អោយយ៉ាងតិចណាស់ 6 Complexity Characters ទើបល្អ ។

១៣- បន្ទាប់មកក្នុងផ្ទាំំង Summaryចុច Next

រូបភាព B.13 : Summary

Summary ជាការបង្ហាញ និងបញ្ជាក់ឡើងវិញនូវអ្វីដែលបានកំនត់ចាប់តាំងពីដំបូងនៃការ Run Active Directory Installation Wizard ។

១៤- បន្ទាប់មកក្នុងផ្ទាំំង Configuring Active Directoryយើងត្រូវរង់ចាំមួយសន្ទុះសិន

រូបភាព B.14 : Configuring Active Directory

Configuring Active Directory ជាដំណាក់កាលដែល Wizard កំពុង Configure Active Directory ហើយយើងត្រូវចាំរហូតដល់ចេញផ្ទាំង Complete ដូចរូបខាងក្រោម ៖

រូបភាព B.15 : Completing the Active Directory Installation Wizard

១៥- បន្ទាប់មកចុច Finish ហើយក្នុងផ្ទាំំង Confirm to Restartចុច Restart Now

រូបភាព B.16 : Confirm to Restart

Advertisements

About Open Minded

I'm Khmer. I was born in Phnom Penh.
This entry was posted in Uncategorized. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s