ការតំឡើង Microsoft Windows Server 2003និង RAID-1

A.1-Installing Microsoft Windows Server 2003 Enterprise Edition

ក្នុងការតំឡើង Microsoft Windows Server 2003 Enterprise Edition តាម CD-ROM ដោយដំបូង យើងគ្រាន់តែយក CD នៃ Microsoft Windows Server 2003 Enterprise Edition ដាក់ចូលទៅក្នុង CD-ROM របស់ម៉ាស៊ីនដែលនឹងក្លាយជា Server ។ រួចធ្វើការ Configure ក្នុង CMOSSetup អោយវាមានដំណើរការ Boot ចេញពី CD-ROM ។ ក្រោយមកយើងអាច Boot និង បន្តការតំឡើង Windows ដោយ Press any key ដូចរូប ៖



រូបភាព A.1 : Press any key to boot from CD…

  • បន្ទាប់មកវានឹងធ្វើការ Load Windows Setup Files ដូចរូប ៖

រូបភាព A.2 : Loading Windows Setup Files

  • បន្ទាប់ពីវាធ្វើការ Loading រួចរាល់ហើយ យើងបានផ្ទាំងWelcome to Setup ដោយនៅក្នុងផ្ទាំងនេះ យើងត្រូវចុច Enter ដើមី្បបន្តការតំឡើងទៅមុខទៀត ៖

រូបភាព A.3 : Welcome to Setup

  • នៅពេលយើងចុច Enter ហើយ យើងនឹងចូលទៅផ្ទាំងមួយទៀតគឺ Licensing Agreement ដែលនៅត្រង់ ផ្ទាំងនេះ ដើមី្បទៅមុខទៀតយើងចុច F8 ដូចរូប ៖

រូបភាព A.4 : Windows Licensing Agreement

  • ក្រោយមកយើងចូលទៅដល់ Disk Partition ដែលផ្ទាំងនេះ យើងអាចចែកទំហំ Hard Disk ហើយនិងចំនួន Disk Drive (:C & :D)

រូបភាព A.5 : Disk Partition

  • ត្រង់ចំណុចនេះ យើងនឹងចែក Hard Disk ជា ២ Drives ។​ ដើមី្បចែក Drive យើងចុចអក្សរ C ដើមី្បបង្កើត Partition Drive ថ្មី ហើយយើងកំណត់ទំហំ Drive រួច Enter ដូចរូប ៖

រូបភាព A.6 : Creating Disk Partition

  • ក្រោយពី Enter រួចមក យើងនឹងវិលមកផ្ទាំង Disk Partition វិញ ហើយដើមី្បបន្តការ Setupយើងជ្រើស រើស PartitionDrive ណាមួយដែលនឹងត្រូវ Setup Windowsដោយចុច Enter នៅលើ Partition Drive នោះ យើងនឹងចូលទៅជ្រើសរើសប្រភេទនៃ File System ដូចរូប ។ យើងជ្រើសយក ជំរើសខាងលើគេ បង្អស់ (ដូចរូប) ហើយ Enter បន្តទៀត ៖

រូបភាព A.7 : Selecting File System

  • បន្ទាប់ពីចុច Enter មក វានឹងចាប់ផ្តើមធ្វើការ Format Disk Partition រង់ចាំរហូតបាន ១០០%ដូចរូប ៖

រូបភាព A.8 : Formatting Disk

  • បន្ទាប់មកទៀតវានឹងចាប់ផ្តើម Copy Setup Files ចូលទៅក្នុង Disk Drive ដូចរូប ៖

រូបភាព A.9 : Copying Setup Files

  • នៅពេលវា Copy រួចរាល់ហើយ ម៉ាស៊ីននឹង Restart ម្តង ហើយពេលដំណើរការមកវិញ វានឹងបង្ហាញផ្ទាំងInstalling Windows ដូចរូប ៖

រូបភាព A.10 : Installing Windows

  • បន្ទាប់ពីចាំមួយសន្ទុះមក យើងនឹងឃើញផ្ទាំង Regional and Language Options (ដូចរូប)ចេញមក ហើយចុច Next ដើមី្បបន្តទៀត ៖

រូបភាព A.11 : Regional and Language Options

  • ក្រោយមកយើងឃើញផ្ទាំង Personalize Your Software ដែលនៅក្នុងផ្ទាំងនេះ យើងត្រូវបំពេញព័ត៌មាន មួយចំនួនដូចជា Company Name ហើយនិង Organization រួចចុច Next(ដូចរូប) ៖

រូបភាព A.12 : Personalize Your Software

  • ក្រោយមកទៀត យើងត្រូវវាយបញ្ចូលនូវ Windows Product Key ដូចរូបហើយចុច Next ៖

រូបភាព A.13 : Your Product Key

  • បន្ទាប់មកទៀតយើងចូលដល់ Licensing Modes​ (ដូចរូប) , ចុច Next ដើមី្បបន្ត ៖

រូបភាព A.14 : Licensing Modes

  • បន្ទាប់ពីចុច Next មក យើងបានផ្ទាំង Computer Name and Administrator Password ដូចរូប ៖

រូបភាព A.15 : Computer Name and Administrator Password

  1. នៅត្រង់ប្រអប់ Computer Name វាយឈ្មោះម៉ាស៊ីនកុំព្យូទ័រចូល
  2. នៅត្រង់ប្រអប់ AdministratorPassword វាយលេខសំងាត់ចូល
  3. នៅត្រង់ប្រអប់ ConfirmPasswordវាយលេខសំងាត់ចូលម្តងទៀតអោយ ដូចខាងលើ  ហើយចុច Next
  • យើងបានផ្ទាំង Date and Time Settings (ដូចរូប) , ចុច Next ៖

រូបភាព A.16 : Date and Time Settings

  • ក្រោយមកយើងបានផ្ទាំង Network Setting ដូចរូប ៖

រូបភាព A.17 : Networking Setting

­   នៅត្រង់ជំរើស Typical Settings គឺវានឹងបង្កើត Network Connections ដោយប្រើលក្ខណៈ Default នៃ Microsoft Network មានដូចជា File and Print Sharing for Microsoft Networks, និង TCP/IP transport protocol with automatic addressing ជាដើម ។

­   នៅត្រង់ជំរើស Custom Settings គឺយើងត្រូវ Configure Networking Components ដោយខ្លួនឯង ។

­   ក្នុងផ្ទាំងនេះ យើងរើសយក Typical Settings ហើយចុច Next ។

  • ក្រោយពីចុច Next ហើយយើងបានផ្ទាំង Workgroup or Domain ។ ក្នុងផ្ទាំងនេះ មាន ២ ជំរើស គឺ​មួយជា ការកំណត់ម៉ាស៊ីនអោយជា Member របស់ Workgroup ហើយនិងមួយទៀតជាការកំណត់ម៉ាស៊ីនអោយទៅ ជា Member របស់ Domain ។ ដោយសារយើងមិនទាន់មាន Domain ដូច្នេះយើងជ្រើសយកជំរើសទីមួយ ដែលមានបង្ហាញដូចរូប ហើយចុច Next ៖

រូបភាព A.18 : Workgroup or Computer Domain

  • បន្ទាប់មកវានឹងបន្តការ Installing Windows រហូតបញ្ចប់ ហើយកុំព្យូទ័រនឹង Restart ម្តងទៀត ។ ពេល Window Start មកវិញ យើងនឹងឃើញផ្ទាំង​ Manage Your Server ដែលនេះយើងបាន Windows Server មួយយ៉ាងពេញលេញ ។

រូបភាព A.19 : Manage Your Server

A.2-Create the RAID-1 Volume

ក្នុងការធ្វើ Mirror volume  រឺ RAID-1 គឺត្រូវមាន Hard Disk ចំនួនតែពីរ ។ ខាងក្រោមនេះ គឺជារបៀបធ្វើ Mirror Volume៖

­   Right-Click លើ My Computer ហើយយក Manage ចូលទៅ Disk Management

­   Right-Click លើ Disk 1 ឬ Disk 2 ហើយយកពាក្យថា Convert to Dynamic Disk

រូបភាព A.20 : Computer Management – Disk Management

­   Tick លើ Disk ដែលយើងចង់ Convert ទៅជា Dynamic Diskហើយចុច OK

រូបភាព A.21 : Convert to Dynamic Disk

­   បន្ទាប់ពីបាន Disk ទាំង ២របស់យើងក្លាយទៅជា​ Dynamic Disk ហើយ យើងបងើ្កត New Volume ទៅអោយ Disk 1 ដោយ Right-Click លើ Disk 1 ហើយរើសយក New Volume

រូបភាព A.22 : New Volume for Disk 1

­   នៅក្នុងផ្ទាំង Select Volume Type រើសយក Mirror (ព្រោះយើងចង់បងើ្កត RAID-1) ហើយចុច Next

រូបភាព A.23 : Select Volume Type

­   នៅក្នុងផ្ទាំង Select Disks យើង Select យក Disk 2 ដែលនៅក្នុងប្រអប់ Available ហើយចុច Add ដើមី្ប បញ្ចូលទៅក្នុងប្រអប់ Selected ហើយចុច Next

រូបភាព A.24 : Select Disks

­   នៅក្នុងផ្ទាំង Assign Drive Letter or Path យើងអាចកំនត់ Drive Letter ហើយចុច Next

រូបភាព A.25 : Assign Drive Letter or Path

­   នៅក្នុងផ្ទាំង Format Volume យើងកំណត់យក File System ជា NTFS ហើយចុច Next

រូបភាព A.26 : Format Volume

បន្ទាប់ពីចុច Nextមកយើងបានលទ្ធផលដូចខាងក្រោម

រូបភាព A.27 : Getting Mirror Volume

Advertisements

About Open Minded

I'm Khmer. I was born in Phnom Penh.
This entry was posted in Uncategorized. Bookmark the permalink.

One Response to ការតំឡើង Microsoft Windows Server 2003និង RAID-1

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s