តើគួរប្រើប្រាស់ Antivirus ដោយរបៀបណាទើបមានប្រយោជន៍?

បច្ចុប្បន្ននេះអ្វីដែលជាក្តីកង្វល់របស់អ្នកប្រើប្រាស់កុំព្យូទ័រ នោះគឺការ រំខានពីសំណាក មេរោគ ជាច្រើនប្រភេទដូចជា Win32,  Worm, Trojan, Spyware Malware ដែលយើងតែងតែជួបប្រទះ ជារៀងរាល់ថ្ងៃ។ ស្ទើរតែគ្រប់ប្រភេទមេរោគ ទាំងអស់នៅក្នុង កុំព្យូទ័រ ត្រូវបានលាក់ខ្លួននៅក្នុង File ដែលយើងបាន Download ពី Internet ដូចជា File ចំរៀង ភាពយន្ត រឺ Software free ផ្សេង… ដូច្នេះ4Open នឹងធ្វើការ បង្ហាញវិធី មួយចំនួន សំរាប់ធ្ វើការទប់ស្កាក់ លើប្រភេទ Viruses & Spyware។

  1. ត្រូវតំឡើងកម្មវីធីចាប់មេរោគ (Install Anti-Virus Software)

ហើយនេះជាវិធីមួយដ៏ល្អសំរាប់ការពារ កុំព្យូទ័រ របស់មិត្តទាំងអស់គ្នា ព្រោះវាអាចជួយមិត្តទាំង អស់ចាប់មេរោគដោយស្វ័យប្រវត្តិប៉ុន្តែបើសិនជាអ្នកមិនប្រើប្រាស់វាទេមិត្ត និងជួបបញ្ហាជា មិន ខាន។ ចំពោះការប្រើប្រាស់វិញចាំបាច់ត្រូវតែធ្វើការ Update ឲ្យបានរាល់ថ្ងៃ ឬយ៉ាងហោចណាស់ ក៏មួយអាទិត្យម្តងដែរទើបវាមានប្រសិទ្ធិភាពខ្ពស់។ ហើយការ Scan សំអាត វិញចាំបាច់ត្រូវតែធ្វើ ការ Scan នៅពេលដែលយើង ដោត USB flash។ ចំនុចសំខាន់ដែល 4Open ចង់ចែករំលែកដល់ មិត្តទាំងអស់គ្នានោះគឺ របៀបប្រើប្រាស់ Antivirus ឲ្យមានប្រយោជន៍ច្រើនបំផុត។ តើត្រូវធ្វើដូច ម្តេចទើបអាចប្រើប្រាស់ Antivirus នោះឲ្យមានប្រយោជន៍ទៅ? 4Open សូមធ្វើការឆ្លើយថា គឺត្រូវ ប្រើប្រាស់ដោយឥតបង់ប្រាក់គ្រប់ប្រភេទ Antivirus ទាំងអស់។​យើងទាំងអស់គ្នាដឹងហើយថា គ្រប់ប្រភេទ Antivirus ទាំងអស់តែងតែ ដាក់ឲ្យប្រើប្រាស់នៅប្រភេទ Trial Version ដែលអាច ប្រើ ប្រាស់បានចាប់រយៈពេល ១ខែ ដល់ ១ឆ្នាំដោយ ឥតគិតថ្លៃ នេះហើយជាប្រយោជន៍ទី១ ។ ត្រូវធ្វើការផ្លាស់ប្តូវប្រភេទ Antivirus ពីរប្រភេទមួយ ទៅកាន់ប្រភេទមួយទៀត នៅពេល Trial Version ផុតកំណត់ ដូច្នេះយើងអាចប្រើប្រាស់បានច្រើនប្រភេទ Antivirus ជារៀងរហូត ហើយ Antivirus និមួយៗវាមានសមត្ថភាពខុសៗគ្នា ដូច្នេះការផ្លាស់ប្តូរនេះជាប្រយោជន៍ទី២ ។ ហើយ ប្រយោជន៍ទី៣ មិត្តនឹងអាចសិក្សាស្រាវជ្រាវពី ប្រភេទ Antivirus និមួយៗដោយផ្ទាល់ថា តើ មិត្ត គួរតែទិញ Antivirus ណាមួយមកប្រើប្រាស់ ប្រសិនបើមិត្តមិនចង់ប្រើប្រាស់ Trial Version ទេនោះ។ សំរាប់បទពិសោធន៍របស់ 4Open មាន Antivirus ចំនួន បីប្រភេទ ដែល 4 Open គិតថា មានសមត្ថភាពបំផុត នោះគឺ ទី១ Norton Antivirus ទី២ NOD32 ទី៣ Kaspersky សំរាប់មិត្ត របស់ 4Open ដែលចង់ធ្វើការ Download Antivirusប្រភេទ Trial Version មកប្រើប្រាស់ នោះ សូម រង់ចាំអាន នូវ Post របស់ 4Open នៅលើកក្រោយទៀត។ សូមអរគុណចំពោះការគាំទ្រ!

Advertisements

About Open Minded

I'm Khmer. I was born in Phnom Penh.
This entry was posted in Uncategorized. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s